តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ លើក្រុមក្មេងទំនើង កាប់ចាក់យ៉ាងសកម្មនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនត្រូវត្រូវចោទ២នាក់ និងបក្ខពួក ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនត្រូវចោទ២នាក់ ៖១ឈ្មោះ នឹម តុលា ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ រ៉ាន់ ស៊ីថៃ ភេទប្រុស អាយុ១៨ឆ្នាំ។

សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាជាច្រើននាក់បាន ប្រមូលផ្តុំគ្នាបំរុងធ្វើសកម្មភាពដេញវាយ និងកាប់គ្នា នៅចំណុចផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ០០ នាទីយប់ នៅពេល ដែលកម្លាំងសមត្ថកិច្ចបានទៅដល់ចំណុចកើតហេតុ ក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវបានសមត្ថកិច្ច ជិះម៉ូតូដេញតាម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ និង ចាប់យកវត្ថុតាងរួមមាន ១.កាំបិតដែកកែច្នៃចំនួន ០១ ដើម ២.ដុំថ្មចំនួន ០២ ដុំ ៣.ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-3970 ៤.ធុងសម្រាប់ដាក់ម្ហូប ចំនួន ០១ ៥.ទូរស័ព្ទ IPhone 7 Plus ពណ៌ខ្មៅ និង៦.ទូរស័ព្ទ IPhone 7 Plus ពណ៌ស្លែរ ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធ នឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី អាចសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ឬអនុញ្ញាតឲ្យនៅក្រៅឃុំតាមឆន្ទានុសិទ្ធិរបស់ចៅក្រម៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print