​សមត្ថកិច្ច​ ចេញល្បាតនិងចុះណែនាំអប់រំដល់សិស្សដែលប្រមូលផ្តុំគ្នាមិនចូលរៀន ១៣ នាក់ មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោទិ៍ ដើម្បី​ធ្វើការ អប់រំ​

ចែករំលែក៖

ខេត្តស្វាយរៀង៖ ​សមត្ថកិច្ច​នគរបាលស្រុកកំពង់រោទិ៍  ចេញល្បាតនិងចុះណែនាំអប់រំដល់សិស្សដែលប្រមូលផ្តុំគ្នាមិនចូលរៀន ១៣ នាក់ មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោទិ៍ ដើម្បី​ធ្វើការ អប់រំ​។

យោងតាមលោក ហែមសាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានអោយដឹងថា  ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។

ជាក់ស្ដែងនៅព្រឹក ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤នេះ លោក បានដឹកនាំកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោទិ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលញរ បានចុះល្បាតចល័ត ​ត្រួត​ពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ក្បែរ​វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៏ ដែលនៅខាងក្រៅសាលា។

លោកបន្តថា ជាលទ្ធផល សមត្ថកិច្ចបាននាំសិស្សមិនព្រមចូលសាលារៀន ចំនួន ១៣ នាក់ មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោទិ៍ ដើម្បី​ធ្វើការ អប់រំ​ណែនាំ និង​បានអញ្ជើញឪពុកម្ដាយ​ ឬអាណាព្យាបាល ឲមកធានា​យក​ទៅ​ធ្វើការអប់រំ​បន្ត មិនឲ្យ​គិច​សាលា​សារជា​ថ្មី បង្ក​ធ្វើ​ឲ្យ​បាត់បង់ សណ្តាប់​ធ្នាប់​សង្គមក្នុង​មូលដ្ឋាន​។

លោកអធិការ បានធ្វើការណែនាំអប់រំនិងបានអំពាវនាវដល់អាណាព្យាបាលក៏ដូចជាឪពុកម្ដាយ សូមជួយពិនិត្យនិងតាមដានការសិក្សារៀនសូត្ររបស់កូនៗរបស់ខ្លួនផង ព្រោះបើនបណ្ដែតបណ្ដោយទៀតអាចធ្លាក់ក្នុងអំពើអបាយមុខ ដោយបង្កើតជាក្រុមបងតូចបងធំនិងឈានដល់ការប្រើប្រាស់គ្រឿងញៀនខូចអនាគតជាក់ជាពុំខានឡើយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print