រថយន្ត MG បេីក​បំពាន​ភ្លើង​ស្តុប​ត្រូវ​រថយន្ត Toyota Prius បេីក​ជ្រុលទៅបុកបណ្តាល​ឱ្យ​រងការ​ខូចខាត​និង​ធ្វើ​ឱ្យ​នារី​ម្នាក់​របួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញៈ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​បានបេីក​រថយន្ត​ម៉ាកMG បំពាន​ភ្លើង​ស្តុប​ ក៏ត្រូវ​រថយន្ត​Toyota Prius ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​៤នាក់​បេីក​ជ្រុល​ទៅ​បុក​បណ្តាល​ឱ្យ​រងការ​ខូចខាត​រថយន្ត​ និង​ធ្វើ​ឱ្យស្ត្រី​ម្នាក់​សន្លប់​ស្ដូកស្ដឹង​ ។
​  ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៣និង​៣០នាទី​ទៀប​ភ្លឺ​ឈានចូលថ្ងៃ​ទី​៧​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅចំណុច​ភ្លើងស្តុប​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​លេខ១៩៣​ ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​  រាជធានីភ្នំពេញ​។
​   តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​មនុស្ស​ប្រុស​ស្រី​២នាក់​រួម​ទាំង​អ្នក​បេីក​បរ​ផង បានបេីក​រថយន្ត​ម៉ាក MG ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AC- 6945 បេីក​តាម​បណ្ដោយ​ផ្លូវ​លេខ១៩៣​ក្នុទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ ហើយ​មាន​ភ្លេីង​ស្តុប​ពណ៌​ក្រហម​ទៀតនោះរថយន្ដ​MGនៅ​តែ​បន្ត​បេីក​បំពាន​ឆ្លង​ទៅ​មុខ​ ហេីយ​គាប់​ជួន​ពេល​នោះ​ដែរ​ក៏ស្រាប់​តែ​រថយន្ត​ម៉ាក​ Toyota Prius ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Y-6434  បានបេីក​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ ហេីយ​ភ្លេីង​
ស្តុប​អាទិភាព​ផង​នោះ​ ក៏ជ្រុល​ទៅ​បុក​រថយន្ត​MG យ៉ាង​ពេញ​ទំហឹង​ បណ្តាលឱ្យរថយន្ត​MG រងការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខទ្វារ​ចំហៀង​ខាង​ស្តាំ​និង​វៀច​កង់​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​  ។
​   ដោយ​ឡែក​ខាង​រថយន្ត​ toyota prius វិញរងការ​ខូចខាត​ផែ្នក​ខាង​មុខ​ ព្រម​ទាំង​ធ្វើ​ឱ្យនារី​ម្នាក់​សន្លប់ស្តូក​ស្តឹង​ រី​ឯ​ប្រុស​ស្រី​៣នាក់​ព្រមទាំង​អ្នកបេីក​បរ​រងរបួស​ស្រាល​ ហើយ​ភ្លាមៗ​នោះ​ដែរ​ នារី​ដែរ​រង​របួស​ធ្ងន់​ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ផងដែរ​ ។
​    ក្រោយ​កេីតហេតុ​ ដោយ​សារតែ​ការ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ​ ទើបរថយន្ត​ទាំង​២គ្រឿង​​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print