តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន​ ០៦នាក់​ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ក្មេងទំនើង) នៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល នៅរសៀល​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ក្មេងទំនើង)កើតឡើងនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៣២០ អ.ក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទចំនួន ៩ នាក់គឺ៖ ១.ឈ្មោះ មាស គាកាណូ ហៅ តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ២.ឈ្មោះ ផល សុវណ្ណរាជ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៣.ឈ្មោះ ថុន វីរៈបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៤.ឈ្មោះ សេក សុធារិទ្ធ ហៅ អ៊ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៥.ឈ្មោះ កៅ កង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៦.ឈ្មោះ ម៉ាន ហ៊ីរ៉ូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៧.ឈ្មោះ មករា ភេទប្រុស (គេចខ្លួន) ៨.ឈ្មោះ ហេង ប៊ុនឡេង ភេទប្រុស អាយុ១៦ឆ្នាំ (គេចខ្លួន) ៩.ឈ្មោះ សេះ កាត់តាវី ភេទប្រុស អាយុ១៧ឆ្នាំ (គេចខ្លួន) ត្រូវចោទប្រកាន់ពីបទ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចស្ពានលេខ ២០ លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានចែងនឹង ផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

...

បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ៖ ១.ឈ្មោះ មាស គាកាណូ ហៅ តូ ២.ឈ្មោះ ផល សុវណ្ណរាជ ៣.ឈ្មោះ ថុន វីរះបុត្រ ៤.ឈ្មោះ សេក សុធារិទ្ធ ហៅ អ៊ុង ៥.ឈ្មោះ កៅ កង ៦.ឈ្មោះ ម៉ាន ហ៊ីរ៉ូន នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print