រដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី២០ (AMMSTI-20)

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤, សៀមរាប, ព្រះរាជាណាចក្រកម្ពុជា

សេចក្តីថ្លែងការរួម

១. កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០ (AMMSTI-20) ត្រូវ បានប្រារព្ធឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។

២. កិច្ចប្រជុំបានអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ជាផ្នែកមួយនៃកិច្ចប្រជុំ AMMSTI-20 ។

៣. កិច្ចប្រជុំបានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេក

វិទ្យា និងនវានុវត្តន៍ សំដៅធានាឱ្យមានប្រសិទ្ធភាពនៃការអនុវត្តផែនការសហគមន៍អាស៊ានឆ្នាំ ២០២៥ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក្នុងការប្រឈមនឹងបញ្ហាជាសកល និងក្នុងតំបន់។

៤. កិច្ចប្រជុំបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាព នៃការអនុវត្តផលសេដ្ឋកិច្ចអាទិភាព (PED) ឆ្នាំ២០២៤ និងអាទិភាពប្រចាំឆ្នាំ (APs) នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចខាង ក្រោម៖

1) (PED) គំនិតផ្តួចផ្តើមបង្កើតវេទិកាអប់រំអនឡាញអាស៊ានសម្រាប់ឧស្សាហកម្ម ៤.០ សហការដឹកនាំដោយប្រទេសឡាវ កម្ពុជា និងថៃ។

វេទិកាអនឡាញគាំទ្រដល់ការអភិវឌ្ឍជំនាញសំខាន់ៗ និងការបណ្តុះធនធានមនុស្ស សម្រាប់ឧស្សាហកម្ម ៤.០ ដែលផ្តល់ផលវិជ្ជមានដល់សហគមន៍អាស៊ាន។ សូមអានលម្អិតដូចខាងក្រោម ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print