រដ្ឋបាលខណ្ឌដូនពេញ សូមច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្តាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញ សូមច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្តាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។

 តាមការបានអះអាងរបស់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី ថា ៖ រូបថតដែលត្រូវបានគេចែកចាយ ឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹម មុនពេល ពួកគាត់បើកតូបប្រកបអាជីវកម្ម។

   នៅរសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ តំណាង លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យផ្ទាល់នូវស្ថានភាពអាជីវករផ្សារធំថ្មី កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ។

   សូមសាធារណៈជន មេត្តាកុំជឿតាមបណ្តាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរ ស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា អាជីវករនាំគ្នាបិទតូបមិនលក់ដូរឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print