ភ្នំពេញ ៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាយូរនូវគម្រោងស្ពានឆ្លងទន្លេតភ្ជាប់រវាងភ្នំពេញ និងក្រុងអរិយក្សត្រ ពេលនេះភាគីកូរ៉េ បានសន្យានឹងគម្រោងស្ពាននេះ ដែលនឹងបើកការដ្ឋានសាងសង់ ឬចុះបឋមសិលាសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះហើយ។ នេះបើតាមលោក Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកតែងតែតាមដានដំណើរការលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេភ្នំពេញអរិយក្សត្រនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ៕
...