ភ្នំពេញ ៖ គូស្នេហ៍មួយគូរនេះ ប្រហែលជាមិនបានដឹងទេថា អ្នកកំពុងកាន់កាម៉េរ៉ាថតរូបអោយពួកគេនេះជាអ្នកណា ចុះបើដឹងថាគាត់ជានាយករដ្ឋមន្រ្តីនៃប្រទេសមួយ ? ជាការពិតណាស់ ! រូបថត១សន្លឹកនេះមាន មុឺនសែនលានអត្ថន័យ ដែលបង្ហាញពី ភាពសាមញ្ញបំផុត មេដឹកនាំប្រទេសកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ផេកមួយដែលមានឈ្មោះ «យុវជន ធិបតី» បានបង្ហោះថា ៖ តម្លៃពិតប្រាកដរបស់មនុស្សគឺការដែលធ្វើអោយមនុស្សនៅជុំវិញខ្លួនមានអារម្មណ៍ និងចងចាំអំពើល្អនានា ដែលមនុស្សម្នាក់នោះធ្លាប់បានធ្វើទៅកាន់គេ។ កេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់អាចក្រអូបបញ្ច្រាសខ្យល់បានរាប់ពាន់គីឡូ ដោយមនុស្សទូទៅបានផ្លុំកេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់នោះ បន្តពីម្នាក់ទៅម្នាក់ រហូតដល់ដឹងឮទៅកាន់សព្វទិសទី ដែលប្រសើរជាងមនុស្សម្នាក់នោះអួតខ្លួនឯងរាប់លានដង។
ភាពសាមញ្ញជាតម្លៃមួយដែលកាន់តែកម្រទៅទៀត ដែលមនុស្សម្នាក់អាចមាន ជាពិសេសនៅពេលគេមានលុយនិងអំណាច។ ធាតុពិតត្រូវបានបង្ហាញមកទាំងអស់នៅពេលលុយនិងអំណាចធ្លាក់ទៅលើដៃមនុស្សម្នាក់នោះ ចុះស្រមៃថាបើមនុស្សម្នាក់មានសព្វយ៉ាងហើយ គាត់នៅតែសាមញ្ញ ជាមនុស្សល្អ គួរអោយគោរព នេះមិនមកពីនិស្ស័យរបស់គាត់ជាមនុស្សល្អស្រាប់ទេឬ?
អារម្មណ៍ពិសេសរបស់មនុស្ស កើតឡើងនៅពេលដែលមនុស្សមិនបានដឹងរឿងអ្វីមួយជាមុន។ គូស្នេហ៍មួយគូរនេះ ប្រហែលជាមិនបានដឹងទេថា អ្នកកំពុងកាន់កាម៉េរ៉ាថតរូបអោយពួកគេនេះជាអ្នកណា ចុះបើដឹងថាគាត់ជានាយករដ្ឋមន្រ្តីនៃប្រទេសមួយ តើនឹងធ្វើអោយពួកគេរំភើប និងរូបថតដែលបានថតនោះពិសេសយ៉ាងណាទៅ? ហើយពួកគេនឹងមានអារម្មណ៍យ៉ាងណាចំពោះប្រទេសយើង បើទោះបីជាប្រមុខរាជរដ្ឋាភិបាលនៃប្រទេសនោះ ក៏សាមញ្ញ គួរអោយគោរពយ៉ាងហ្នឹងទៅហើយ?
ផេក«យុវជន ធិបតី» បន្តថា ៖ 👉 សម្តេចធិបតី មិនមែនត្រឹមតែ “ទាក់ម៉ូយ” ដែលជាវិនិយោគិនទេ តែបាន “ទាក់ទឹកចិត្ត” នៃប្រជាជនទូទៅ អោយចាប់អារម្មណ៍មកកម្ពុជាដែរ។ 🇰🇭❤️🙏🏻៕