ភ្នំពេញ ៖ សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ សិល្បករ និងសិល្បការិនីជើងចាស់ ដែលមានជំងឺប្រចាំកាយ ជាច្រើនឆ្នាំ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំពួកគាត់មកទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។
សូមបញ្ជាក់ថា ៖ ក្រោយពីបានជួបពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញមក ពួកគាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកស្រីបណ្ឌិត ជាអនេក។
រាល់ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។ អរគុណក្រុមគ្រូពេទ្យ TYDA៕