ក្រុមហ៊ុន Apple Inc កំពុងតែគ្រោងបើកហាងដំបូងគេរបស់ខ្លួននៅតៃវ៉ាន់។ ការបើកហាងនេះឡើង ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យានេះបានបង្កើនមូលបត្រដល់ចំនួន១,៣៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមហ៊ុននេះកំពុងតែស្វែងរកមេដឹកនាំម្នាក់សម្រាប់បណ្តុះបណ្តាលនៅក្នុងហាងនេះ ហើយនិងតំណែងអ្នកលក់រាយជាច្រើននាក់ផងដែរ។
ក្រុមហ៊ុននេះបានអះអាងថា ខ្លួនមានគម្រោងនឹងបើកហាងលក់នៅតៃវ៉ាន់ ប៉ុន្តែមិនទាន់បានផ្តល់នូវព័ត៌មានលម្អិតនៅឡើយនោះទេ។
ក្រុមហ៊ុនត្រូវបានច្រណែនឈ្នានីសដោយក្រុមហ៊ុនផ្សេងទៀតជាច្រើននៅលើពិភពលោក ដោយសារតែក្រុមហ៊ុននេះមានការលក់ដាច់ច្រើន។ ក្រុមហ៊ុនមួយចំនួនមានការខាតបង់ជាច្រើនចាប់តាំងពីក្រុមហ៊ុននេះបានបើកដំណើរការមក។
ប៉ុន្តែក្នុងឆ្នាំនេះ ក្រុមហ៊ុនដ៏មានប្រជាប្រិយភាពនេះបានមើលឃើញថា ការលក់ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះបានធ្លាក់ចុះ ដោយសារតែមានការប្រឈមនឹងការប្រកួតប្រជែងផ្នែកទីផ្សារទូរស័ព្ទជាច្រើនទៀត។
ចំណូលរបស់ក្រុមហ៊ុននៅក្នុងទីក្រុងហុងកុងនិងតៃវ៉ាន់បានធ្លាក់ចុះ២៦ភាគ រយក្នុងត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖ រ័ត្ន