កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងវត្ថុតាងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងវត្ថុតាងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ។

ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវតែបង្ក្រាបឲ្យបានគ្រប់សកម្មភាពបទល្មើស និងក្រុមក្មេងទំនើងក្នុងមូលដ្ឋាន ។

ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ផល ភា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅ ភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនា បណ្ដាលជនរងគ្រោះរងរបួសដោយគ្រាប់ព្រួញដែក ជាប់ពោះខាងមុខផ្នែកខាងស្តាំ (របួសធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ) ។
សូមបញ្ជាក់ថា ៖ នៅម៉ោង ៨:៤០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំនុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ បានចុះដល់កន្លែងកើតហេតុ ចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គីម វីន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិ ឃុំកេីតហេតុខាងលើ។
ក្នុងនោះ ចាប់យកវត្ថុតាង ព្រួញដែកកែច្នៃចំនួន០១ដើម មូលហេតុ ដោយសារទំនាស់ពាក្យសម្ដី។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺអនុវត្តតាមនីតិវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print