ភ្នំពេញ ៖ មិនគួរបង្កើតរឿងបែបៗនេះសោះ អាចនឹងធ្លាក់ប្រជាប្រិយភាពបាន ដោយខ្លួនឯង ! នៅ ទីបំផុត ! តារាកំប្លែងលោក បាន សំណាង ហៅ ពូណុយ បាន ចេញមុខសុំទោស ជាសាធារណៈ ដល់ មហាជន បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំង ជុំវិញការ ក្លែងបន្លំរៀបការក្លែងក្លាយ ជាមួយ តារាស្រីនាង យ៉ែម ស្រីពេជ្រ ដែលបានធ្វើ ឡើងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ ២ថ្ងៃកន្លងទៅនេះ។
សូមបញ្ជាក់ថា ៖ កម្មវិធីពួកគេ មហាជនបាន សម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេ បានឃើញធៀបការ នៃការ អញ្ជើញភ្ញៀវ ជាពិសេសអ្នកសិល្បៈ ដូចគ្នាដើម្បីចូលរួមពិធីមង្គលការរបស់ ពូណុយ និងយ៉ែម ស្រី ពេជ្រ ដែលប្រារព្ធធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្រោយដឹងដំណឹងខាងលើនេះ ទស្សនិកជន គាំទ្រ និង អ្នកសិល្បៈបាននាំ គ្នាចូលរួមអបអរសាទរ និងជូនពរពួកគេ ទាំង ពីរយ៉ាងព្រោងព្រាតក្នុងពេលដែលពួកគេ បានឃើញ អ្នកទាំងពីរ អាចដឹកដៃគ្នា ចូល រោងការតាមប្រពៃណីនាពេលនេះ ។ ហើយមុនរៀបការក្លែងក្លាយនេះពួកគេបានធ្វើកម្មវិធីខួបឱ្យពូណុយ ជាការបំភ័ន្តភ្នែក ឱ្យមហាជនការតែជឿថែមទៀត ថាពួកគេចាប់ដៃគ្នា ជាគូតាមទំនៀមទម្លាប់ ។
ផ្ទុយទៅវិញ យ៉ាងណានៅទីបំផុត ! វាំងនន ខ្មៅត្រូវបានបើកយ៉ាងច្បាស់ ដោយពិធី មង្គលការរបស់ អ្នកទាំងពីរ មិនមែនជាការ ពិតឡើយ ពោលគឺគ្រាន់តែជាការសម្តែង នៅក្នុងកម្មវិធី អ្នកជិតខាង របស់ស្ថានីយ៍ទូរទស្សន៍ ភី អិនអិន តែប៉ុណ្ណោះ ។ បញ្ហា នេះបានធ្វើអោយមហាជន មួយចំនួន បាន សម្តែងការខកចិត្ត ហើយនាំគ្នារិះគន់ ចំពោះ តារាទាំងពីរខាងលើថា មិនគួរ ភូតភរកុហក ដោយយករឿង រៀបការក្លែងក្លាយមក លេងសើច និងបន្លំភ្នែកមហាជនបែបនេះ ឡើយ ។
ទោះជាយ៉ាងណាក្រោយរងការ រិះគន់ ខាងលើនេះ នៅទីបំផុត តារាកំប្លែង លោក បាន សំណាង ហៅពូ ណុយ ក៏បានចេញ មុខលើកដៃសំពះសុំទោសមហាជន ចំពោះ រឿងរ៉ាវដែលបានកើតឡើងខាងលើនេះ ។
សូមរម្លឹកថា ៖ ក្នុងបទសម្ភាសន៍ជាមួយ អ្នក សារព័ត៌មាន កាលពីពេលថ្មីៗនេះ ពូណុយ បានលើកឡើងថា លោកបានឃើញពីការ រិះគន់ និងការអន់ចិត្តចំពោះលោក ជុំវិញ រឿងខាងលើនេះ ។ លោកថា ទាំងអស់នេះ ជាការសម្តែងថតកម្មវិធីប៉ុណ្ណោះ ប៉ុន្តែមាន បងប្អូនយើង និងអ្នកសិល្បៈក៏បាននាំគ្នា លេងសើចដោយបានជូនពរ លោកជា បន្តបន្ទាប់តាមបណ្តាញសង្គមដោយ នឹក ស្មានថាមែនទែន ។
លោកបញ្ជាក់ថា កន្លងមកលោកមិនដែល មានរឿងអាស្រូវណាមួយ ក្រៅពីការលេង កំប្លែងឡើយ ហើយរឿងនេះ វាប្រៀបបាន ដូចទៅនឹងការថត MV បែបរៀបការដែរ ដោយគេទម្លាយធៀបការ មុនដើម្បីអោយ បងប្អូនចាប់អារម្មណ៍បទនឹងហើយ ដូចរូប លោកអញ្ចឹង មុនចាក់ផ្សាយកម្មវិធី នឹងក៏ មានការទម្លាយរូបភាពផ្សេងៗ ដូចគ្នា ។
យ៉ាងណា លោកក៏សូមទោសដល់ ទស្សនិកជនចំពោះរឿងនេះ ដែលធ្វើអោយ ប៉ះពាល់អារម្មណ៍ ប៉ុន្តែទស្សនិកជន ជា ច្រើនក៏បានដឹងច្បាស់ថា ជាការសម្តែង បន្ទាប់ពីបានទស្សនា កម្មវិធីនេះរួច ។ លោក ក៏បានសន្យា នឹងមិនអោយ មានរឿង ភាន់ច្រឡំចំពោះរឿងនេះម្តងទៀតទេ ខណៈពេលដែលលោកក៏បានព្យាយាមមិន ធ្វើការតបត ណាមួយទៅលើរាល់ ការខំមិន រិះគន់មកលើរូបលោកដែរ ។
ទោះជាអ្នកទាំងបានត្រឹមឱ្យពូណុយចេញមុខសុំទោសជាសាធារណៈមែន ប៉ុន្តែ បន្ទាប់ ពី រង ការ រិះគន់ យ៉ាង ខ្លាំង ជុំវិញ ការ ក្លែងបន្លំ រៀប ការ ក្លែងក្លាយ ជាមួយ តារា ស្រី នាង យ៉ែ ម ស្រី ពេជ្រ , គឺអាធ្លាក់ប្រជាប្រិយភាព ! របស់ពួកគេទៅវិញទេ ខណៈសម័យ Facebook សម័យ ឌីជីថល ប្រជាពលរដ្ឋម្នាក់មានព័ត៌មាននៅដៃម្នាក់ ម្នាក់ៗចង់ទទួលព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ គ្រាន់តែអ្នកទាំងពីរមិនដល់ថ្នាក់បំពុលសង្គមតែប៉ុណ្ណោះ ៕