ប្រឈមមុខនឹងការបោះឆ្នោតដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រ បេក្ខជនម៉ិចស៊ិកជាច្រើនបានពិចារណាថា តើវាសមនឹងការប្រថុយជីវិតរបស់ពួកគេក្នុងការឈរឈ្មោះសម្រាប់តំណែងដែរឬទេ។
រលកនៃអំពើហិង្សាផ្នែកនយោបាយបានក្លាយជាការគំរាមកំហែងនៅទូទាំងប្រទេសម៉ិចស៊ិកក្នុងអំឡុងពេលនៃការបោះឆ្នោតថ្មីៗនេះ។ យោងតាមក្រុមហ៊ុន Integralia Consultants ដែលជាក្រុមហ៊ុនប្រឹក្សានៅទីក្រុងម៉ិចស៊ិក មន្ត្រីរដ្ឋាភិបាល បេក្ខជន និងសកម្មជននយោបាយជាង 200 នាក់ត្រូវបានបាញ់សម្លាប់ចាប់តាំងពីដំណើរការបោះឆ្នោតនៅប្រទេសម៉ិចស៊ិកបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ 2023។
ក្រុមឧក្រិដ្ឋជនដែលបានរៀបចំគឺផ្តោតជាពិសេសទៅលើការបោះឆ្នោតក្នុងស្រុករាប់ពាន់។ ទីភ្នាក់ងារបោះឆ្នោតរបស់ម៉ិចស៊ិក (INE) បានស្នើឱ្យអាជ្ញាធរសហព័ន្ធការពារបេក្ខជនជាង 550 នាក់ ដោយសារតែមានការព្រួយបារម្ភថាពួកគេត្រូវបានគំរាមកំហែង ឬវាយប្រហារ នេះបើយោងតាមកាសែត The Wall Street Journal ។
លោក Luis Carlos Ugalde – អគ្គនាយកនៃ Integralia និងជាអតីតនាយក INE បាននិយាយថា “ការបោះឆ្នោតនេះនឹងក្លាយជាការបោះឆ្នោតដ៏ហិង្សាបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រសិនបើអ្នកចង់ក្លាយជាបេក្ខជននៅតំបន់ដែលគ្រប់គ្រងដោយក្រុមក្មេងទំនើង អ្នកត្រូវសុំការអនុញ្ញាតដើម្បីកុំឱ្យពួកគេសម្លាប់អ្នក»។
ចាប់តាំងពីខែមករាមក នៅពេលដែលគាត់ចាប់ផ្តើមធ្វើយុទ្ធនាការសម្រាប់អភិបាលក្រុងនៅក្នុងទីក្រុង Alcozauca នៅតំបន់ភ្នំ នៃរដ្ឋ Guerrero (ម៉ិចស៊ិក) លោក Crispín Mendoza បានទទួលការហៅទូរស័ព្ទរាប់សិបដងគំរាមសម្លាប់។ ថៅកែឧក្រិដ្ឋកម្មក្នុងស្រុកដែលមានឈ្មោះកូដ “El Señor” បានផ្ញើសារព្រមានលោក Mendoza ឱ្យនៅឱ្យឆ្ងាយពីនយោបាយ។
ភាពញឹកញាប់នៃឧប្បត្តិហេតុហិង្សាបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត។ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែឧសភា បេក្ខជន 3 នាក់ដែលកំពុងឈរឈ្មោះក្នុងទីក្រុងក្នុងរដ្ឋចំនួន 3 ត្រូវបានសម្លាប់។
សាកសពបេក្ខជនក្រុមប្រឹក្សាក្រុង និងប្រពន្ធត្រូវបានគេរកឃើញនៅខាងក្រោយរថយន្តភីកអាប់។ ក្នុងអំឡុងពេលដូចគ្នានេះ សាកសពរបស់បេក្ខជនម្នាក់ទៀតត្រូវបានគេរកឃើញនៅក្នុងវាលមួយ ហើយបេក្ខជនឈរឈ្មោះជាអភិបាលក្រុងនៅក្នុងទីក្រុងមួយក្នុងរដ្ឋ Chiapas (ភាគខាងត្បូងម៉ិចស៊ិក) ត្រូវបានបាញ់សម្លាប់៕ ដោយធីរីណា
រូបថត: Reuters