Breaking News : តាមព័ត៌មានបឋម ! កប៉ាល់ដឹកទំនិញផ្ទុកកុងតឺន័រមកពីថៃលិចក្នុងសមុទ្រក្បែរកោះរ៉ុង ខេត្តព្រះសីហនុ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តាមព័ត៌មានបឋម បានឱ្យដឹងថា ៖ កប៉ាល់ដឹកទំនិញផ្ទុកកុងតឺន័រមកពីថៃលិចក្នុងសមុទ្រក្បែរកោះរ៉ុង ខេត្តព្រះសីហនុ ! ព័ត៌មានលម្អិតទាល់តែសមត្ថកិច្ច អាជ្ញាធរ ផ្តល់ជាផ្លូវការ ! ។

សូមបញ្ជាក់ថា ៖ មន្ត្រីជាន់ខ្ពស់នៅខេត្តព្រះសីហនុ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» នៅវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ថា ៖ ពិតជាមានករណីកប៉ាល់ដឹកទំនិញរបស់ប្រទេសថៃ ចូលមកកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជួបគ្រោះធម្មជាតិ ដោយខ្យល់ ព្យុះ រលកសមុទ្រ បោកបក់ ខ្លាំងក៏បណ្ដាលឲ្យកប៉ាល់មួយគ្រឿង ត្រូវបានលិច ចូលបាតសមុទ្រ ។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា , ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាងមួយ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅសមុទ្រតំបន់កោះរុង ខេត្តព្រះសីហនុ។ ក្នុងនោះមានដឹកទំនិញចំនួន 53 កុងតឺន័រ ។ លោកបន្តថា, ក្រុមសមត្ថកិច្ចជាច្រើនស្ថាប័ន បានជួយអន្តរាគមន៍ទាន់ពេលវេលា បើទោះជាកប៉ាល់ត្រូវបានលិចក្នុងសមុទ្រ នៅតំបន់កោះរ៉ុងនោះពិតប្រាកដមែនក៏ដោយ ប៉ុន្តែសមត្ថកិច្ចគ្រប់ជំនាញ បានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ សង្គ្រោះអាយុជីវិតមនុស្ស ឱ្យរួចផុតពីគ្រោះថ្នាក់ទាំងអស់គ្នា។ ចំពោះកុងតឺន័រចំនួន 53 ក៏បានអន្តរាគមន៍ ជួយលើកបានទាំងអស់ មានន័យថា កប៉ាល់បានលិចនៅ សមុទ្រ ប៉ុន្តែកុងតឺន័រទាំង 53 គឺអន្តរាគមន៍ជួយបានទាំងស្រុង។

សមត្ថកិច្ចនិងអាជ្ញាធរ មិនទាន់បានបញ្ជាក់អំពីទំនិញក្នុងកុងទីនរទាំងអស់នោះនៅឡើយទេ ដោយសារមានភារកិច្ចចាំបាច់បំផុត ក្នុងការជួយអន្តរាគមន៍ សម្រាប់អាយុជីវិតមនុស្ស និងព្យាយាម យកកុងទឺន័រ បានរួចរាល់ជាស្ថាពរទាំងអស់។

សូមបញ្ជាក់ជូនថា, ចំពោះព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងធ្វើការផ្សាយបន្តទៀតនៅពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ បញ្ជាក់តាមរបាយការណ៍ផ្លូវការ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print