លោក ស៊ូ ម៉ុល ៖ រាល់ការ ដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានលើកឡើងថា រាល់ការ ដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ឱ្យខាងតែបាន ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជា កញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។

ការលើកឡើងដូចនេះ ក្នុងឱកាសដែលលោក អភិបាលស្រុក  អញ្ជើញចូលរួមក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ ក្នុងឃុំជ្រៃធំ ស្រុករមាសហែក នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំជ្រៃធំស្រុករមាសហែក។

លោក ស៊ូ ម៉ុល បានស្នើឱ្យតំណាងក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃសូមឱ្យ មានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណា មួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញ ថ្លៃត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។

លោក បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមាន តម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធី ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកប្រាក់សេវា។

ចំពោះអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

...

លោក អភិបាលស្រុក បានបន្ថែមថា ចំពោះអាជ្ញាធរឃុំ ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print