សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាមួយដែលទំនើបនិងរឹងមាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ជ័យលាភីថ្ងៃនេះគឺជាធនធានមនុស្សនិងជាមូលធនមនុស្សបន្ថែមសម្រាប់កម្ពុជាដែលមានសមត្ថភាព គុណភាព ចំណេះដឹង និងចំណេះធ្វើ តាមរយៈការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលប្រកបដោយជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ ព្រោះគ្រប់អ្វីៗទាំងអស់មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព និងផលិតភាពឡើយ ប្រសិនបើយើងគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ទាំងជំនាញរឹងនិងទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ធនធានមនុស្សគឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាមួយដែលមានភាពទំនើបនិងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដែលនឹងជួយកសាងខឿនសេដ្ឋកិច្ចកម្ពុជាសម្រាប់បម្រើប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សិស្សមន្រ្ដីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ខិតខំអភិវឌ្ឍន៍ខ្លួន និងបំពេញការងារឱ្យអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍សង្គមជាតិ កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print