សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ សិស្សសាលាភូមិន្ទរដ្ឋបាលឲ្យស្គាល់ពីតម្លៃនិងតួនាទីរបស់ខ្លួន មិនចាំបាច់ទាល់តែសាលារឹតបន្តឹងនូវវិន័យនោះទេ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់សិស្សសាលាភូមិន្ទរដ្ឋបាលឲ្យស្គាល់ពីតម្លៃនិងតួនាទីរបស់ខ្លួន មិនចាំបាច់ទាល់តែសាលារឹតបន្តឹងនូវវិន័យនោះទេ។

ថ្លៃនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៣ និងបើកវគ្គឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅដល់សិស្សសាលាភូមិរដ្ឋបាលត្រូវយល់ថាខ្លួនជាអ្នកបម្រើរាស្ត្រ និងជាតិ ដែលត្រូវធ្វើខ្លួនឲ្យសមនឹងតម្លៃនេះ។
សម្ដេចធិបតីថា៖ «សិស្សនីមួយៗគួរតែយល់ពីតម្លៃនិងកាតព្វកិច្ច តម្លៃនៃកៅអីមួយតម្លៃនៃរូបមួយតម្លៃនៃឈ្មោះពាក់នីមួយៗរបស់យើង។ កិត្តិយសនិងតម្លៃគឺអាស្រ័យទៅលើសិស្សនីមួយៗ»។
សម្ដេចចង់ឱ្យសាលាភូមិន្ទរដ្ឋបាលមានវិន័យខ្ពស់ដោយមិនមានការចាំបាច់រឹតបន្តឹងខ្លាំងពេកលើសិស្សទាំងអស់នោះទេ។ សិស្សត្រូវរួមសហការគ្នាដើម្បីស្វ័យទទួលខុសត្រូវ និងស្វ័យពង្រឹងនូវវិន័យ។
សូមបញ្ជាក់ថា ៖ សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈមួយ ដែលមានបេសកកម្មពិសេសសំខាន់ៗចំនួន៣ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតបតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បេសកកម្មទាំង៣នោះ រួមមាន៖
-១) ជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដំបូង ដល់មន្ត្រីដែលទើបបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល។
-២) រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត តាមរយៈវគ្គវិក្រឹតការ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាមន្ត្រីដទៃទៀត ។

-និងទី៣) ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិន អាចសម្រេចបានដោយរលូននោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print