ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) លោកជំទាវ និងក្រុមគ្រួសារ បានរៀបចំពិធីនិមន្តព្រះសង្ឃស្វាធ្យាយសត្តប្បករណាភិធម្ម គោរពឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ត្រូវជាម្តាយក្មេកឯកឧត្តម ម៉ម ប៊ុន នាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០១:៣៥នាទី រំលងអធ្រាត្រ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។
សូមជម្រាបថា ៖ សពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមឱ្យវិញ្ញាណក្ខន្ត សពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បានទៅកាន់សុគតិភាព កុំបីឃ្លៀងឃ្លាតឡើយ ៕