បុរសម្នាក់លោតចូលក្រោមរថយន្តកុងតឺន័រកំពុងបេីកបរតាមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់មិនដឹងជាមានរឿងអ្វីនោះទេបានលោតចូលក្រោមរថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបេីកបរតាមដងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់​ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក​ ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២៤​ នៅចំណុចខាងលិចសាលាសង្កាត់ចោមចៅទី៣​ លេីកំណាត់ផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបា​នឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់
ដេីរតាមផ្លូវជាតិលេខ៤​ក្នុងទិសដៅពីកេីតទៅលិច ហេីយបានឈរក្បែរទ្រូងផ្លូវ​។ បន្ទាប់មកក៏មានរថយន្តកុងតឺន័រ​របស់ផែស្ងួត​ លីធាម​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​3B-2856 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុស្រាប់តែបុរសខាងលេីលោតចូលក្រោមរថយន្ត ប៉ុន្តែមិនានចូលដល់ក្រោមកង់រថយន្តនោះទេទើបរងរបួសធ្ងន់។ ភ្លាមៗនោះរថយន្តបានបេីកទៅមុខប្រហែល៣០ម៉ែត្រទើបតៃកុងឈប់ហេីយចុះរត់គេចខ្លួនបាត់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print