រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រជុំការងារ និងផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំនៃនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពការងារបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ÷ នៅទីស្តីការក្រសួងសុខាភិបាលនាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលជួបប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពការងារបន្ថែមទៀត។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពនៃការ អនុវត្តកិច្ចការ តាមបណ្តាការិយាល័យ នៃនាយកដ្ឋានថវិការ និងហិរញ្ញវត្ថុ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋាន និងវិធានការនៃកំណែទម្រង់ការលើការគ្រប់គ្រងចំណាយឱ្យកាន់តែមាន ប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។

...

ក្នុងនោះដែរក៏មានការប្តេជ្ញាចិត្ត ពីសំណាក់មន្ត្រីនាយកដ្ឋានទាំងមូល ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់សាស្ត្រាចារ្យរដ្ឋមន្រ្តី ឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print