NATO ៖ ទាហានចម្រុះជាង 300.000 នាក់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធជាក់ស្តែង

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ណាតូម្នាក់បាននិយាយថា សម្ព័ន្ធភាពបានសម្រេចគោលដៅរបស់ខ្លួនក្នុងការដាក់ទាហាន 300.000 នាក់នៅក្នុងការត្រៀមខ្លួនប្រយុទ្ធចំពេលមានភាពតានតឹងកើនឡើងជាមួយរុស្ស៊ី។

កាលពីថ្ងៃទី 13 ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថា ប្រទេសសមាជិកនៃសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកបានលើសពីគោលដៅនៃការដាក់ទាហានចម្រុះ 300.000 នាក់នៅក្នុងស្ថានភាពនៃការត្រៀមខ្លួនខ្ពស់។
បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនក្នុងឆ្នាំ 2022 មេដឹកនាំណាតូបានយល់ព្រមបង្កើនចំនួនកងកម្លាំងដែលមេបញ្ជាការសម្ព័ន្ធមិត្តអាចដាក់ពង្រាយក្នុងរយៈពេល 30 ថ្ងៃ។
“សំណើនៅលើតុចរចាពីសម្ព័ន្ធមិត្តបានលើសពីចំនួន 300,000នាក់ ដែលយើងកំណត់។ មន្ត្រីរូបនោះបាននិយាយថា ទាំងនោះគឺជាកម្លាំងដែលសម្ព័ន្ធមិត្តបានប្រាប់យើងថា៖ ‘ពួកគេស្ថិតក្នុងកម្រិតនៃការត្រៀមខ្លួនរួចរាល់ហើយ’។
ការបង្កើនការត្រៀមខ្លួនរបស់កងទ័ពចម្រុះសម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សគឺជាផ្នែកមួយនៃផែនការកំណែទម្រង់ដ៏ទូលំទូលាយរបស់អង្គការណាតូដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធកាលពីឆ្នាំមុន។
ផែនការទាំងនេះត្រូវបានដាក់ចេញជាលើកដំបូងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ដែលសមាជិកនីមួយៗនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនឹងត្រូវអនុវត្តក្នុងករណីមានសង្គ្រាមជាមួយរុស្ស៊ី។
ឥឡូវនេះ មេបញ្ជាការណាតូកំពុងព្យាយាមធានាឱ្យសម្ព័ន្ធមិត្តមានសមត្ថភាពអនុវត្តផែនការទាំងនោះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print