សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាពលរដ្ឋនឹងលែងព្រួយបារម្ភទៀតហើយអំពីបញ្ហាទឹកជំនន់ជន់លិចក្នុងរដូវវស្សា បន្ទាប់ពីប្រឡាយរំដោះទឹក ឬបញ្ជៀសទឹកចេញពីរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញត្រួតពិនិត្យ ប្រព័ន្ធប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចបានបង្ហាញក្តីសង្ឃឹមថា ៖ ប្រជាពលរដ្ឋនឹងលែងព្រួយបារម្ភទៀតហើយអំពីបញ្ហាទឹកជំនន់ជន់លិចក្នុងរដូវវស្សា បន្ទាប់ពីប្រឡាយរំដោះទឹក ឬបញ្ជៀសទឹកចេញពីរាជធានីភ្នំពេញ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ៖ ប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណបនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជាយក្រុងភ្នំពេញមួយចំនួនទៀត។ ប្រព័ន្ធនេះ ក៏បានផ្ដល់ប្រភពទឹកសម្រាប់ការស្រោចស្រពដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលផងដែរ។

ប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណបនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជាយក្រុងភ្នំពេញមួយចំនួនទៀត។ ប្រព័ន្ធនេះ ក៏បានផ្ដល់ប្រភពទឹកសម្រាប់ការស្រោចស្រពដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលផងដែរ។
សូមបញ្ជាក់ថា ៖ ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងអញ្ជើញពិនិត្យនាព្រឹកថ្ងៃនេះមានចំនួន៣ រួមមាន៖
១៖ គម្រោងស្ទឹងតូច៖ គម្រោងនេះ មានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងស្រុកសំរោងទង ក្នុងខេត្ត កំពង់ ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមាន ទទឹង ៨.៥ម៉ែត្រ និងមានកម្ពស់ ៧.៥ម៉ែត្រ នៃអនុ គម្រោង ប្រព័ន្ធដោះទឹកស្ទឹងតូច។
គម្រោងនេះ មានការស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រគិតទាំង ខ្នង ទំនប់ សងខាង និងបាត ៤០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះ លូគ្រប់ប្រភេទចំនួន ៥៤កន្លែង ជួសជុលស្ពានចំនួន ១៣កន្លែង និងសាងសង់ទ្វារទឹក១កន្លែង។
ប្រព័ន្ធស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺបានប្រមាណ ៣០០ ម៉ែត្រ គូបក្នុង១វិនាទីទៅទន្លេបាទី ធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារ សម្រេចបានប្រមាណ ៧០ភាគរយ។
២៖ ប្រពន្ធ័ប្រឡាយជើងឯក៖ ប្រពន្ធ័ប្រឡាយជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់ សាក់ សំពៅ សង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ព្រៃសរ ខណ្ឌនដង្កោ រាជធានី ភ្នំពេញ ដែលមានប្រវែងសរុប ២៣គីឡូម៉ែត្រ មុខកាត់ទទឹងពី ៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងបំពាក់ស្ថានីយបូមទឹកចំនួន ៣កន្លែង (ស្ថានីយ៍សាក់សំពៅ ស្ថិតក្នុងភូមិកម្រែង សង្កាត់សាក់សំពៅ, ស្ថានីយអន្លង់គង ស្ថិតនៅភូមិ សិរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងស្ថានីយព្រែកជ្រៃ ស្ថិតក្នុងភូមិ ដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ក្នុងស្ថានីយ១កន្លែងបំពាក់ម៉ូទ័រ ៦គ្រឿង ទំហំមុខកាត់ទុយោ ១ម៉ែត្រ ដែលអាចបូមទឹកបាន ១៥ ទៅ ២០ម៉ែត្រគូប ក្នុង១វិនាទី។ ប្រព័ន្ធប្រឡាយនេះអាចដោះទឹកពីខណ្ឌកំបូលមួយផ្នែក ខណ្ឌដង្កោមួយផ្នែកធំ និងផ្នែកខ្លះនៃខណ្ឌមានជ័យ។
៣៖ ការស្តារប្រឡាយព្រែកហូរ៖ ប្រឡាយព្រែកហូរ ដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុច នៃភូមិព្រែកហូរលិច និងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលអាចរំដោះទឹកបាន ៥១៥ម៉ែត្រគូប ក្នុង១វិនាទី មានប្រវែង ៧.២គីឡូម៉ែត្រ។ ក្នុងនោះប្រឡាយរៀបថ្ម ៣.៥គីឡូ ម៉ែត្រ និងប្រឡាយចាក់បេតុង ៣.៧គីឡូម៉ែត្រ។ បរិមាណទឹកព្រែកហូរ ត្រូវធ្លាក់ចែកតាមព្រែក យាយជា ត្រង់ចំណុចភូមិព្រែកហូរកើត ២១៥ម៉ែត្រគូប ក្នុង១វិនាទី និងប្រឡាយភ្ជាប់លេខ៣ ត្រង់ចំណុចភូមិរការខ្ពស់ ២០០ម៉ែត្រគូប ក្នុង១វិនាទី ធ្លាក់ចូលបឹងរាន និងនៅសល់ ១០០ម៉ែត្រ គូប ក្នុង១វិនាទី ហូរធ្លាក់ទៅទន្លេបាសាក់ ត្រង់ចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់។ គិតមកដល់ពេលនេះគម្រោងសម្រេចបានប្រមាណ ៩៥ភាគរយហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print