ជាង៤ម៉ោងទៅហេីយ ! អគ្គិភ័យឆេះឃ្លាំងស្តុកបារីរបស់ក្រុមហ៊ុនចិនដ៏ធំមួយក្នុងខណ្ឌដង្កោនៅមិនទាន់បាញ់ទឹករលត់នៅឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្ដុកបារីរបស់ក្រុមហ៊ុនចិនដ៏ធំមួយកន្លែង ស្ថិតនៅផ្លូវចូលវត្តព្រះធាតុ ក្បែររង្វង់មូលកួរស្រូវ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ គិតត្រឹមវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ រហូតមកដល់វេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃខែឆ្នាំដដែល នៅមិនទាន់បាញ់

ទឹករលត់នៅឡេីយទេ ។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ បានសហការជាមួយក្រុមជំនាញរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានចុះអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជេីង។
ជាមួយគ្នានោះ គេសង្កេតឃេីញមានរថយន្តជំនួយពីរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនខ្មែរ ប៊ីវេីរីជីស(ស្រាបៀរកម្ពុជា), រថយន្តពន្លត់អគ្គិភ័យបុរីប៉េងហួត , រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះនរានិងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ RRC711 នៃកងពលតូចលេខ៧០ បានចេញជួយសហការក្នុងការពន្លត់ករណីអគ្គិភ័យខាងលេីនេះដេីម្បីឲ្យរលត់ទៅវិញផងដែរ ។
ព័ត៌មានលម្អិតក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន នឹងជម្រាបជូនបន្តទៀតនាពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print