ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ក្រុមសមាជិកអង្គការសង្គមស៊ីវិល និងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រមាណជា ១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខទីស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ស្ថិតនៅផ្ទះលេខ ៣៥៩ ផ្លូវ ៦៩ បេតេ ក្រុម៣ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងការតវ៉ានោះ ក្រុមអ្នកតវ៉ា បានស្រែករិះគន់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដោយនាំគ្នាលើកបដាតវ៉ាថា សង់ត្រាល់ជាអាយ៉ងបរទេសប្រឆាំងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព ហើយសង់ត្រាល់ជាដៃគូតែមួយជាមួយសារព័ត៌មានខេមរភាសាវិទ្យ VOD Khmer ដោយកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព ដោយបានជ្រៀតជ្រែងកិច្ចការរបស់អង្គការវិជ្ជាជីវៈសហជីព ក្នុងគោលដៅធ្វើសកម្មភាពនយោបាយបំផ្លាញសន្តិភាពតែម្តង៕
...