ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាមមួយចំនួនដូចខាងក្រោម៖
1. ហាមបោះសំរាមចោលតាមផ្លូវ
2. ហាមបើកបរត្រឡប់ក្រោយ
3. ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ
4. ហាមបើកបរលើសល្បឿនកំណត់
5. ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។
«សូមបើកបរដោយស្មារតីទទួលខុសត្រូវ»
«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ៕
...