លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ឱ្យទីក្រុងកៀវទម្លាក់អាវុធចុះចាញ់ ប្រសិនបើពិតជាចង់ចរចាសន្តិភាព

ចែករំលែក៖

មេដឹកនាំពិភពលោកបានធ្វើដំណើរទៅកាន់ប្រទេសស្វីសដើម្បីចូលរួមក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពនៅអ៊ុយក្រែនដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ឱ្យទីក្រុងកៀវទម្លាក់អាវុធចុះចាញ់ ប្រសិនបើពិតជាចង់ចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។ កិច្ចប្រជុំកំពូលស្ដីពី សន្តិភាពមានរយៈពេល២ថ្ងៃនេះនៅឯរីសត Burgenstock នឹងមានការចូលរួមពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ព្រមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលច្រើនជាង៥០រូប ក៏ដូចជាអ្នកតំណាងអង្គការអន្តរជាតិផងដែរ។

ស្វីសបាននិយាយថា គោលដៅនៃការរៀបចំកិច្ចប្រជុំស្ដីពីសន្តិភាពនៅអ៊ុយក្រែន ដែលធ្វើឡើងតបតាមសំណើរបស់លោក ហ្សេលេនស្គី គឺមានគោលបំណងបង្កើតមូលដ្ឋានមួយដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាពមួយនៅពេលអនាគតមានការចូលរួមពី
រុស្ស៉ីដែរ។ ប៉ុន្តែលោក ពូទីន បានចាត់ទុកកិច្ចប្រជុំនៅស្វីសនេះថាគ្រាន់តែជា «ឧបាយកលបង្វែរ ចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ»។ លោកបានបន្ថែមទៀតថា ទីក្រុងមូស្គូនឹងទទួលយកបទឈប់បាញ់ ហើយចូលតុចរចាសន្តិភាពភ្លាមៗ ប្រសិនបើទីក្រុងកៀវដកកងទ័ពចេញពីតំបន់ភាគខាងកើតនិងភាគខាងត្បូង ក៏ដូចជាបោះបង់ចោលមហិច្ឆតាចង់ក្លាយជាសមាជិក NATO។ ជាការឆ្លើយតបភ្លាមៗ លោក ហ្សេលេនស្គី បានប្រៀបប្រដូចសំណើរបស់ លោក ពូទីន ទៅនឹងសំណើកាត់ទឹកដីធ្វើឡើងដោយអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ Adolf Hitler ខណៈNATO និងសហរដ្ឋអាមេរិកក៏បានច្រានចោលលក្ខខណ្ឌរបស់ប្រមុខវិមានក្រឹមឡាំងរូបនេះដែរ៕ ដោយធីរីណា

...

រូប​ថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print