មែនក៏អី ! ដែលល្បីថា យប់នេះ ចែឡាង ដឹកបង្គាចាក់ចាហួយ មកពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ចំនួន៣ឡាន មកចែកចាយ នៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ តើ«ចែឡាង» មុខយ៉ាងម៉េច សែខាងណា គាត់ជាអ្នករកសុីដឹកគ្រឿងសមុទ្រដោយស្របច្បាប់ ឬល្មើសច្បាប់ ក្នុងចេតនាបំផ្លាញសុខភាពប្រជាពលរដ្ឋ ឬមួយយ៉ាងណា បានជាលេចឮ និងបណ្តាញសង្គម Facebook បង្ហោះថា ៖ យប់នេះ ចែឡាង ដឹកបង្គាចាក់ចាហួយ មកពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ចំនួន៣ឡាន មកចែកចាយ នៅភ្នំពេញ ។ ក្នុងនោះគេបានចាត់ទុកជាការជូនដំណឹង ដល់អាជីវករម៉ូយៗ លក់”បង្គាចាក់ចាហួយ”៣ទីតាំង ៖

១.ទីតាំង ត្រឡោកបែក

២.ទីតាំង ផ្សារព្រែកព្នៅ

៣.ទីតាំង ផ្សារច្បារអំពៅ 

ឲ្យបានជ្រាបថា យប់នេះ ចែឡាង ដឹកបង្គាចាក់ចាហួយ មកពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ចំនួន៣ឡាន ដូច្នេះម៉ូយៗ រង់ចាំទទួលនៅម៉ោង១២រំលងអាធ្រាត្រ បង្គាចាក់ចាហួយទំនងគេចពន្ធមកដល់ភ្នំពេញហើយ ។

ពាក់ព័ន្ធបញ្ហានេះខាងសមត្ថកិច្ចមេត្តាស្រាវជ្រាវ ដើម្បីទប់ស្កាត់ បើសិនបុគ្គលនេះ ហ៊ានប្រព្រឹត្តដល់ដំណាក់ការនេះ ។ 

សូមបញ្ជាក់ថា ៖ ការចុះបំពេញភារកិច្ចរបស់ មន្ត្រី ក.ប.ប. គឺជាការបំពេញកាតព្វកិច្ចតាមច្បាប់ ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូចឬគ្មានគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា សំដៅការពារ សុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាពឬអំពើទាំងឡាយ ដែលមិនសុចរិតក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print