សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ នាវេលាថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូនជាន់ខ្ពស់ក្រសួងអធិការកិច្ច បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់ រាជធានីភ្នំពេញវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយសប្តាហ៍ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការ អញ្ជើញរបស់លោក ខ័ន ហុង ហ្វុង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចផ្លូវការនេះ ទទួលបាននូវលទ្ធផលគួរជាទីកត់សម្គាល់មានជាអាទិ៍៖

១) កិច្ចជំនួបទ្វេភាគីរវាង លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ច ដ៏ល្អប្រសើររបស់អធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះគណៈប្រតិភូនៃក្រសួង អធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោក ឌ័ន ហុង ហុង អគ្គអធិការនៃ អធិការកិច្ចរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវា ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការ ទស្សនកិច្ចសិក្សា និងបទពិសោធលើការងារអធិការកិច្ច ការងារទទួលនិងដោះស្រាយបណ្ដឹង សំដៅចូលរួមលើក កម្ពស់អភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងទប់ស្កាត់អំពើអសកម្មនានា។ គណៈប្រតិភូនៃ ប្រទេសទាំងពីរបានជួបប្រជុំទ្វេភាគីពិភាក្សាអំពីវឌ្ឍនភាពការងារអធិការកិច្ច ដែលស្ថាប័នទាំងពីរសម្រេញទ្រនា ពេលកន្លងមក និងរៀនសូត្រពីគ្នាទៅវិញទៅមក។ លោករដ្ឋមន្ត្រី ឯកឧត្តមអគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីការផ្លាស់ប្តូរឈ្មោះពី “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច ក្នុងគោលដៅឆ្លើយតប នឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជួបពិភាក្សាការងារជាមួយលោក Vu Van Chien នាយក សាលាបណ្តុះបណ្តាលអធិការកិច្ច ដោយបានសិក្សាស្វែងយល់ដកស្រង់យកបទពិសោធល្អៗ កម្មវិធីបណ្តុះបណ្តាល នានាពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់វៀតណាម។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់សាលាបណ្តុះបណ្តាលអធិការកិច្ច ដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា និងស្នើសុំបន្ថែមចំនួនសិក្ខាកាម កម្ពុជាឱ្យបានច្រើនជាងនេះទៀត ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនៅក្នុងវិស័យ អធិការកិច្ចកម្ពុជា។

២) កិច្ចជំនួបជាមួយថ្នាក់ដឹកនាំវៀតណាមសំខាន់ៗ
លោករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ជួបសម្តែងការគួរសមជាមួយ លោក ផាម មិញវិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏ បានគោរពអនុញ្ញាតពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គោរពជូន ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី, លោកអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាល និងថ្នាក់ដឹកនាំវៀតណាម។ ជាការ ឆ្លើយតប លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ក៏បានផ្តាំផ្ញើនូវសេចក្តីថ្លែងអំណរគុណ និងសាកសួរ សុខទុក្ខគោរពជូន សម្តេចតេជោ, សម្តេចមហាបវរធិបតី, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថ្នាក់ដឹកនាំកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរចំពោះមិត្តភាពជាប្រពៃណីដ៏យូរលង់ និង កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើគ្រប់វិស័យនាពេលកន្លងមក ព្រមទាំងលើកឡើងអំពីការជំរុញកិច្ច សហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរឱ្យខ្លាំងក្លាបន្ថែមទៀត, ការតភ្ជាប់សេដ្ឋកិច្ច, ការប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ, ការ ផ្លាស់ប្តូរទស្សនកិច្ចផ្លូវការថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេស យុវជនបន្តវេនជំនាន់ក្រោយ។ លោករដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំយុវជនបន្តវេនជំនាន់ ក្រោយក្នុងការបន្តថែរក្សា និងពូនជ្រុំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ លោក Duong Ngoc Hai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងជាប្រធានគណៈត្រួតពិនិត្យ និងបណ្តាញប់ក្នុងការបងសម្ព័ន្ធមេត្រីភាពជាងមន្ទីអធិការកិច្ចរាជធានី ខេត្តនៃប្រទេសទាំងពីរ។ និងលោក Vo Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង ដែលភាគីទាំងពីរនឹងពិនិត្យលទ្ធភាព

៣) កិច្ចជំនួបពិភាក្សាជាមួយវិស័យឯកជន
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោករដ្ឋមន្ត្រី បានជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនវៀតណាមធំៗ ចំនួន៤រួមមាន សម្ព័ន្ធក្រុមហ៊ុន VIETTEL, សម្ព័ន្ធក្រុមហ៊ុនប្រេង និងឧស្ម័នវៀតណាម (PETROVIETNAM), ធនាគារវិនិយោគ និងអភិវឌ្ឍវៀតណាម (BIDV), ក្រុមហ៊ុនឧស្ម័ន វៀតណាម (PV GAS) និងមជ្ឈមណ្ឌលផ្គត់ផ្គង់និងចែកចាយឧស្ម័នវៀតណាម ដែលជាបុត្រសម្ព័ន្ធរបស់
PETROVIETNAM។ លោករដ្ឋមន្ត្រី បានជម្រាបជូនសម្ព័ន្ធក្រុមហ៊ុនខាងលើអំពីកត្តាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់ កាលានុវត្តភាពនៃទីផ្សារកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កបរិយាកាសអនុគ្រោះដល់ការវិនិយោគ ជាពិសេស លោករដ្ឋមន្ត្រី ក៏បានជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមការវិនិយោគ និងវិនិយោគផ្ទាល់នៅប្រទេសកម្ពុជា។ ជារួមដំណើរទស្សនកិច្ចផ្លូវការនេះ ពិតជាទទួលបានលទ្ធផលផ្លែផ្កាគួរជាទីកត់សម្គាល់ ដែលស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់នូវលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគីដែលជាការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាដែលមានស្រាប់ និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ នឹងកាន់តែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចឈានមួយកម្រិតបន្ថែមទៀតជាមួយគ្នានេះដែរ វិស័យឯកជន នឹងជួយជំរុញចំណងទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសកម្ពុជា-វៀតណាម និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច នៅក្នុងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការនេះនឹងរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាព ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print