ជើងហោះហើរ KR915 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចុះចតយ៉ាងរលូននៅអាកាសយានដ្ឋានអន្តរជាតិណានថុងស៊ីងតុង

ចែករំលែក៖

ភ្នំពេញ ៖ ជើងហោះហើរ កាន់តែមានសក្តានុពល ទេសចរ សេដ្ឋកិច្ចកាន់តែរីកចម្រើន ! នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមុិញ ជើងហោះហើរ KR915 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចុះចតយ៉ាងរលូននៅអាកាសយានដ្ឋានអន្តរជាតិណានថុងស៊ីងតុង ដែលបញ្ជាក់ពីជោគជ័យនៃការបើកដំណើរការជើងហោះហើរភ្នំពេញ-ណានថុង របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលតភ្ជាប់រាជធានីនៃប្រទេសកម្ពុជា និងណានថុង ដែលជា«ទីក្រុងវាយនភណ្ឌ»ដ៏ល្បីល្បាញនៃប្រទេសចិន។

ជើងហោះហើរនេះធ្វើប្រតិបត្តិការបីដងក្នុងមួយសប្តាហ៍ ដោយផ្តល់ជូននូវកាលវិភាគហោះហើរពេលថ្ងៃដ៏ងាយស្រួលនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

ជើងហោះហើរដំបូងKR915 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង7:05 ព្រឹក ហើយមកដល់អាកាសយានដ្ឋានអន្តរជាតិណានថុងស៊ីងតុងនៅម៉ោង12:05 ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់)។ នៅពេលមកដល់ ជើងហោះហើរនេះត្រូវបានស្វាគមន៍ដោយពីធីបាញ់ទឹកទទួលយន្តហោះ និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកតំណាងមកពីនាយកដ្ឋាន និងវិស័យផ្សេងៗនៃទីក្រុងណានថុងផងដែរ ។
អ្នកតំណាងក៏បានជូនអំណោយស្វាគមន៍ដ៏ប្រណិតដែលផលិតនៅក្នុងណានថុងដល់ក្រុមបុគ្គលិកហោះហើរ។ បន្ទាប់មក អ្នកចូលរួមទាំងអស់ក៏បានថតរូបរួមគ្នានៅពីមុខយន្តហោះដើម្បីអបអរសាទរការបើកដំណើរការជើងហោះហើរថ្មីបានដោយជោគជ័យ។
ជើងហោះហើរត្រលប់មកវិញ KR916 បានចាកចេញពី ណានថុង នៅម៉ោង 1:05 PM ហើយមកដល់ភ្នំពេញនៅម៉ោង 4:05 PM (ម៉ោងក្នុងតំបន់) ដោយមានអ្នកដំណើរ 149 នាក់នៅលើយន្តហោះ ហើយស្មើនឹង 90% នៃសមត្ថភាពផ្ទុកអ្នកដំណើររបស់ជើងហោះហើរ។ នេះ ជា ការ បញ្ជាក់ថាជើង ហោះហើរ ភ្នំពេញ- ណានថុងរបស់ខេមបូឌាអ៊ែរវ៉េ ត្រូវបាន បើកដំណើរការដោយជោគជ័យជាស្ថាពរ។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរដំបូងនេះក៏បាននាំយកក្រុមទេសចរណ៍ ដែលមានមនុស្សចំនួន ១១៣នាក់ មកពីផ្នែកផ្សេងៗនៃខេត្តជាំងស៊ូ មកទស្សនា និងទទួលយកបទពិសោធន៍វប្បធម៌ក្នុងស្រុករបស់ប្រទេសកម្ពុជា។ ការមកដល់នៃក្រុមទេសចរណ៍នេះ គឺជាការចាប់ផ្តើមនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅរវាងខេត្តជាំងស៊ូ នៃប្រទេសចិន និងកម្ពុជា។ ជាមួយនឹងការប្រតិបត្តិការដ៏មានស្ថេរភាពនៃជើងហោះហើរនេះ យើងអាចរំពឹងថាក្រុមទេសចរណ៍កាន់តែច្រើននឹងធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ ដែលនឹងលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ទាំងពីរផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print