គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៦ មិថុនា កើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៤លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ៣នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ២នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print