អាយ៉ៃឆ្លើយឆ្លងរវាង សាត រស្មី និង ជៀស ស្រួច

ចែករំលែក៖

ភ្នំពេញ៖ ក្រោយផ្ទុះរឿងរ៉ាវអតីកីឡាករប្រដាល់ ជៀសស្រួចធ្លាក់ខ្លួនក្រតោកយ៉ាក ក៏មានរឿងរ៉ាវអតីភរិយាលោកត្រូវបានរូបលោកទម្លាយថាគឺជាតារាសម្តែង សាត រស្មី ដែលដាច់ចិត្តដើរចោលលោក ព្រោះតែលុយ និងការចង់ប្រឡូកក្នុងអាជីពសិល្បៈ។

...

ក្រោយពីការទម្លាយរឿងដែលមិនមានអ្នកនឹកស្មានដល់នេះ តារាសម្តែងសាតរស្មីទទួលស្គាល់ថានាងពិតជាធ្លាប់ធ្វើជាភរិយារបស់ជៀស ស្រួចមែន ប៉ុន្តែការឈានដល់ដំណាក់កាលបែកបាក់គ្នាព្រោះតែមិនអាចទ្រាំទ្រនឹងទង្វើខ្វះគុណធម៌របស់អតីតស្វាមី។

ការបង្ហាញវត្តមានរបស់លោក ជៀស ស្រួច គឺក្រោយពេលដែលសាត រស្មីទើបនឹងសម្រេចចិត្តវិលចូលសិល្បៈវិញជាមួយនឹងតំណែងតួឯក។ ដើមឡើងអតីតកីឡាករប្រដាល់រូបនេះត្រឹមតែរៀបរាប់អំពីទុក្ខសោកកាលំបាកដែលប្រែក្លាយរូបលោកពីថៅកែហាង កីឡាករល្បី ជាតារាសម្តែង ដែលមហាជនស្គាល់ច្រើន ធ្លាក់ខ្លួនក្លាយជាអ្នកស៊ីឈ្នូលលក់កម្លាំងពលកម្ម គឺជាកម្មករសំណង់ និងអូសរទេះដូរយកបាយស្ទើរតែមិនបាន។ ភ្ជាប់ជាមួយនឹងការរៀបរាប់ពីជីវិត្តដល់ចំណុចសូន្យកីឡាកររូបនេះក៏បង្ហាញពីអារម្មណ៍ឈឺចិត្តស្អិតទ្រូងមិនតិចទេជុំវិញករណីភរិយាក្បត់ចិត្តរត់ចោលលោកទៅរកអ្នកថ្មីព្រោះតែប្រាក់៣០០ដុល្លារ។

ក្រោយពីការបង្ហើបនេះលោកជៀស ស្រួចបានទម្លាយថា អតីតភរិយារបស់លោកគឺតារាសម្តែងថ្ពាល់ខួច នាង សាត រស្មី ។ អតីតកីឡាករប្រដាល់រូបនេះបន្តថាលោកធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ ជាអតីតប្រពន្ធរូបនេះប៉ុន្តែនាងដាច់ចិត្តវេចបង្វេចចាកចេញ ពីផ្ទះ បន្ទាប់ពីរៀបការបានតែ២ខែប៉ុណ្ណោះ។លោក ជៀស ស្រួច ថា មូលហេតុដែលរូបលោកធ្លាក់ខ្លួនរហូតមកថ្ងៃនេះ ព្រោះតែលោកខូចចិត្តជាមួយនឹងអតីតប្រពន្ធ ដែលថ្លើមធំហ៊ានក្បត់ខ្លួន លួចលាក់មានស្នេហាជាមួយកូនប្រុសលោកឧកញ៉ា ទាំងមិនគិតសោះថា ខ្លួនមានប្ដីនៅជាមួយរាល់ថ្ងៃ។

ពេលលោក ដឹងរឿងនេះភ្លាម បានធ្វើឲ្យលោកខូចចិត្ត ជ្រើសយកផ្លូវចុះចោលផ្ទះ ដើម្បីគេចចេញពីភាពអាម៉ាសទាំងអស់នេះ។បន្ទាប់ពីលោក បានចាកចេញពីគ្រួសារដោយចោទប្រពន្ធថា ជាស្រីផិតក្បត់រួចមក លោកបានក្លាយជាមនុស្សតែលតោល គ្មានទីពឹង ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងចុងក្រោយក្លាយជាកម្មករអូសរទេះដឹកទំនិញ នៅតំបន់ជាយដែនក្រុងប៉ោយប៉ែត។ ខ្សែជីវិតរបស់អតីតកីឡាករធ្លាប់ល្បីឈ្មោះ លោក ជៀស ស្រួច ត្រូវបានមហាជន ស្ទើរតែភ្លេចបាត់ទៅហើយ ព្រោះលោកបានចាកចេញពីជីវិតជាអ្នកប្រដាល់ និងជីវិតជាតារាសម្ដែង អស់រយៈពេលជាង១០ឆ្នាំមកហើយ។

ជាមួយគ្នានេះ នាង សាត រស្មី ក៏បានចេញមុខបដិសេធទាំងស្រុង រាល់ការចោទប្រកាន់ទាំងអស់របស់ លោក ជៀស ស្រួច ថា ពុំមែនជាការពិតនោះទេ ព្រោះអ្វីៗដែលបានកើតឡើង ក៏មានកំហុសរបស់លោក ជា ស្រួច ផងដែរ ខណៈដែលកាលនោះ លោក ជៀស ស្រួច ក៏មានជាប់ពាក់ព័ន្ធនឹងការជក់ថ្នាំញៀន លេងល្បែង និងប្រព្រឹត្តិទង្វើមិនគប្បីចំពោះនាង ច្រើនណាស់ដែរ ទើបត្រូវចែកផ្លូវគ្នា ទាំងពាក់កណ្ដាលទីបែបនេះ។ នាងថាអ្នកណាចង់លែងលះគ្នាប្រសិនបើមានប្តីល្អនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន សាត រស្មីរៀបរាប់ថា នាងពិតជាអតីតភរិយារបស់លោកជៀស ស្រួចពិតមែន ប៉ុន្តែការដែលអតីតស្វាមីធ្លាក់ខ្លួនដល់ថ្នាក់នេះគឺដោយសារទង្វើរបស់គាត់ខ្លួនឯង ខណៈដែលការលែងលះគ្នានោះគឺឡើងដល់តុលារត្រឹមត្រូវប៉ុន្តែលោក ជៀស ស្រួចបានគេចចេញពីការកោះហៅរបស់តុលាការទាំងបីដង។ តារាស្រីរូបនេះបញ្ជាក់ថា ក្រុមគ្រួសារនាងពិសេសឪពុកនាងគឺជាអ្នកមានមុខមានមាត់ក្នុងសង្គម តើអាចទេដែលនាងក្លាយជាអ្នកលក់ខ្លួនដូចការចោទនេះ។

នាងថា ការរៀបរាប់ពីការលំបាករបស់លោក ជៀស ស្រួចគឺត្រឹមតែចង់បានក្តីអាណិត ពីមហាជនប៉ុណ្ណោះ។ នាងថាការធ្លាក់ខ្លួនរបស់ជៀស ស្រួចគឺក្រោយពីស្រីបារាំងដែលធ្លាប់ចិញ្ចឹមលោកដកហូតហាងវិញ ។ នាងស្នើឲ្យមនុស្សពាក់ព័ន្ធនឹងការឆ្កឹះឆ្កៀលកកូរកកាយ និងសម្អុយកេរ្តិ៍ឈ្មោះនាងឲ្យធ្វើការសុំទោសជាសាធារណៈមួយមុនពេលនាងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់។

គេនៅមិនទាន់ដឹងនៅឡើយទេថាតើអាយ៉ៃឆ្លើយឆ្លងរវាងតារាសម្តែង សាត រស្មី និងអតីតកីឡាករប្រដាល់ ជៀស ស្រួច នឹងត្រូវបញ្ចប់នៅពេលនេះឬយ៉ាងណានោះទេ ដែលគេនៅរងចាំបន្តថា តើនឹងមានរឿងអ្វីបន្តទៀត៕

IMG_0101

IMG_0136

1-2-67

image

image

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print