សម្តេចធិបតី និងលោកស្រីបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសបេះដូងព្យាបាលស្រ្តីជាកម្មករសំណង់ម្នាក់ដែលមានជំងឺបេះដូងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ព្យាបាលប្អូនស្រី ឈិន ស្រីហ៊ុច អាយុ ៣១ ឆ្នាំ មុខរបរជាកម្មករសំណង់ មានជំងឺប្រឹសបេះដូងធ្ងន់ធ្ងរ និងធ្លាប់ទទួលការវះកាត់ប្តូរប្រឹសបេះដូងសំយោគកាលពីឆ្នាំ ២០១៨ ។

ក្រោយពីទទួលការពិនិត្យតាមដានយ៉ាងយកចិត្តទុជាមួយគ្រូពេទ្យឯកទេសបេះដូងរួចមក ប្អូនស្រីមានសេចក្តីត្រេកអរជាពន់ពេក ព្រមទាំងគោរពថ្លែងអំណរគុណ និងជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី , អរគុណក្រុមគ្រូពេទ្យ TYDA៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print