លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៨ ខែមិថុនា រកឃើញយានយន្តល្មើសចំនួន ៤៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥២២គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ២៦០គ្រឿង និងម៉ូតូ ២៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៥៥គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ២១១គ្រឿង និងម៉ូតូ ២៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៨ថ្ងៃ ពីថ្ងៃទី១-១៨ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,៦៧០គ្រឿង, រថយន្តធំ ១៨១គ្រឿង, រថយន្តតូច ២,៩៤១គ្រឿង, ម៉ូតូ ៤,៥៤៨គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៥៦៧គ្រឿង, រថយន្តធំ ៨០គ្រឿង, រថយន្តតូច ២,០៤៩គ្រឿង និងម៉ូតូ ៣,៤៤១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print