កិច្ចប្រជុំកំពូលប្រទេស G៧ បានបិទបញ្ចប់នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៥ ខែមិថុនា ហើយ អ្នកជំនាញខាងបញ្ហាអន្តរជាតិរបស់ប្រទេសអ៊ីតាលីបានលើកឡើងដោយត្រង់ៗថា ប្រទេស G៧ជាការគំរាមកំហែងពិតប្រាកដ ចំពោះសន្តិភាពសកលលោក ។
ក្នុងអំឡុងកិច្ចប្រជុំកំពូលប្រទេស G៧ អ្នកដឹកនាំនៃប្រទេស G៧ បានយល់ព្រមថា នៅមុនដំនាច់ឆ្នាំនេះ នឹងផ្តល់ឥណទានប្រហែល ៥ម៉ឺនលានដុល្លារអាមេរិកដល់អ៊ុយក្រែន ដោយយកការប្រាក់ដែលបានពីការបង្កកទ្រព្យសម្បតិ្តរបស់រុស្ស៊ី ជារបស់បញ្ចាំ ។ រីឯអាមេរិកវិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ រយៈពេល១០ឆ្នាំជាមួយអ៊ុយក្រែន ហើយនឹងបន្តផ្តល់ជំនួយយោធាយ៉ាងទូលំទូលាយ ដល់អ៊ុយក្រែនទៀតផង ។ទង្វើបង្កើត“បក្ខពួក” ញុះញង់និងបង្កការបដិបក្ខគ្នាជាក្រុមបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋាន ។
អ្នកជំនាញខាងបញ្ហាអន្តរជាតិ និងជាអ្នកសារព័ត៌មានរបស់ប្រទេសអ៊ីតាលីបានថ្លែងថា ពាក្យសំដីដែលលើកឡើងក្នុងកិច្ចប្រជុំកំពូលប្រទេស G៧ គឺជាឡូហ្ស៊ីកសង្គ្រាម ដែលឆ្ពោះទៅរកទិសដៅឡើងកម្តៅនៃសង្គ្រាមនុយក្លេអ៊ែរ វាលើសពីព្រំដែននៃការការពារសន្តិសុខ ផ្ទាល់ខ្លួនហើយ។ ការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពសកលលោក គឺប្រទេសដែលចង់ធ្វើជាប៉ូលីសសកលលោក បង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តតាមឆន្ទៈរបស់ខ្លួន និងបន្តញុះញង់និងផ្តល់អាវុធដល់អ៊ុយក្រែន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងច្រើន ស្លាប់បាត់បង់ជីវិតនិងរងរបួស៕
រូបថត: X