‘’កោះពូលូវៃ’’ មានជីវចម្រុះធម្មជាតិ និងផ្កាថ្មជាច្រើនដ៏ស្រស់ស្អាតនៅក្រោមបាទសមុទ្រ ជាតំបន់ប្រជុំកោះ ដ៏ស្រស់បំផុតមួយនៅកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សូមមកស្គាល់ ‘’កោះពូលូវៃ’’ ក្នុងដែនដីរបស់ខ្មែរ ស្ថិតក្នុងខេត្តព្រះសីហនុ បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណ ៩៥% ស្គាល់តែឈ្មោះ ប៉ុន្តែមិនងាយបានស្គាល់ទីតាំងជាក់ស្ដែង។

កោះពូលូវ៉ៃជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា មុនចូលដល់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ បន្ទាប់មកដែនទឹកសមុទ្រអន្តរជាតិ។
នៅលើដែនកោះនេះ មានកងការពារកោះឆ្នេរនិងសន្តិសុខលម្ហសមុទ្រ ឈរជើងប្រចាំការពារដែនកោះដ៏ស្រស់ស្អាតនេះផងដែរ។
សូមបញ្ជាក់ថា ៖ កោះពូលូវៃ ជាតំបន់ប្រជុំកោះ ដ៏ស្រស់បំផុតមួយនៅកម្ពុជា ដែលស្ថិតក្នុងខេត្តព្រះសីហនុ និងនៅជិតដែនទឹកសមុទ្រអន្តរជាតិ។ កោះនេះមានផ្ទៃដីសរុបទំហំ ៣,៩ គីឡូម៉ែត្រការ៉េ ជាបណ្តុំប្រជុំកោះ មានកោះចំនួន ២ និងថ្មប៉ប្រះទឹក ឬអាចហៅថាកូនកោះ តូចមួយ មានបណ្តោយលាតសន្ធឹង ៥គីឡូម៉ែត្រ ទទឹងប្រហែល ១,៥ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រមាណ ១១០ ពីគីឡូម៉ែត្រដីគោក នៃខេត្តព្រះសីហនុ ហើយក៏ជាប្រជុំកោះ ឆ្ងាយជាងគេបំផុត នៃដែនសមុទ្រកម្ពុជាផងដែរ។
សូមរម្លឹកថា ៖ កាលពីអតីតកាល តំបន់កោះពូលូវៃ ជាដែនជម្លោះសមុទ្រ រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែបច្ចុប្បន្ន កោះនេះ ជាតំបន់អភិរក្សជីវចម្រុះ និងជាទិសដៅតំបន់ មុជទឹកសមុទ្រថ្លាឈ្វេង សម្បូរដោយជីវចម្រុះ និងតំបន់មើលផ្កាថ្មស្រស់ស្អាតបំផុតប្រចាំប្រទេសកម្ពុជា។ ដើម្បីធ្វើដំណើរទៅកាន់កោះនេះ ភ្ញៀវទេសចរត្រូវចំណាយពេលយូរ តាមរយៈទូកឬអូប័រ។ នៅពេលដល់ទីនោះ ភ្ញៀវទេសចរ អាចសម្រាកបោះតង់ ឬជិះទូកស្ទូចត្រី អមជាមួយនឹងទឹកដ៏ថ្លាឈ្វង់ មើលឃើញដល់បាតសមុទ្រថែមទៀតផងដែរ។
ថ្វីបើកោះនេះ មិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត ក៏ប៉ុន្តែកោះនេះបានទាក់ចិត្តភ្ញៀវទេចរជាច្រើន ដែលនិយមមុជទឹកមើលបាតសមុទ្រ ព្រោះថាកោះនេះមានជីវចម្រុះធម្មជាតិ និងផ្កាថ្មជាច្រើនដ៏ស្រស់ស្អាតនៅក្រោមបាទសមុទ្រ។
កម្ពុជាមានជីវចម្រុះធម្មជាតិ និងផ្កាថ្មជាច្រើនដ៏ស្រស់ស្អាតនៅក្រោមបាទសមុទ្រ ដែលពិភពលោក ទទួលស្គាល់ពីដែនសមុទ្រកម្ពុជា ឆ្នេរខ្សាច់ កោះ គួរឱ្យគយគន់ដោយមិនជិនណាយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print