ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចព្រំប្រទល់ភូមិខ្នា សង្កាត់ជ្រាវ និងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបមានករណីភ្លើងឆេះផ្ទះឈ្មោះ សាយ លី ភេទស្រី អាយុ ៧៩ឆ្នាំ នៅត្រង់ចំណុចព្រុំប្រទល់ ភូមិខ្នា សង្កាត់ជ្រាវ និងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ ចម្ងាយពីអធិការដ្ឋាននគរបាលស្រុក១៣ គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ៦ ទៅផ្លូវបំបែកខ្នា ប្រហែល៣គីឡូម៉ែត្រ ។
ករណីឆេះផ្ទះពលរដ្ឋនេះមិនបណ្តាលឱ្យមានការរាលដាល ឆ្លងដល់ផ្ទះអ្នកជិតខាង ហើយមិនបង្កឱ្យមាននរណាម្នាក់រងរបួសឡើយ។ ប្រភពបញ្ជាក់ថា ករណីនេះបង្កឲ្យមានការខូចខាតដូចជា ផ្ទះ១ខ្នង អស់ទាំងស្រុងទំហំ៧គុណ៩ម៉ែត្រប្រក់ក្បឿង ឈឺលើ ថ្មក្រោម កម្ពស់ ៥ម៉ែត្រ,២ ម៉ូតូ១គ្រឿង សង់ សេ១២៥ ឆ្នាំ២០០៧ និងសម្ភារៈមួយចំនួនទៀត ដែលនៅក្នុងផ្ទះ ។
ចំពោះករណីឆេះនេះ មិនបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះដែលនៅជុំវិញនោះទេ ដោយសាររថយន្ថពន្លត់អគ្គិភ័យបានមកជួយអន្ដរាគមន៍ទាន់ពេល ដោយរថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍ចំនួន៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៤ឡានក្នុងនោះ១-រថយន្ដស្នងការនគរបាលខេត្ត ៣គ្រឿងប្រើប្រាស់ទឹកអស់៣ឡាន និង២-រថយន្ដអាជ្ញាធរអប្សរា ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ។
មូលហេតុ ម្ចាស់ផ្ទះគាត់ដុតធូប និងដុតទៀនមិនបានប្រយ័ត្ន បណ្ដាលឱ្យឆេះផ្ទះតែម្ដង ។ បច្ចុប្បន្នផ្ទះពលរដ្ឋដែលឆេះហើយខូចខាតអស់ទាំងស្រុងនោះបើគិតជាទឹកប្រាក់ប្រមាណជិត៥ម៉ឺនដុល្លារ ៕