វគ្គជម្រុះតាមពូលនៅយូរ៉ូ២០២៤ រកឃើញក្រុមដែលទទួលបាន៣ពិន្ទុ

ចែករំលែក៖

ការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍យូរ៉ូ២០២៤ នៅអាល្លឺម៉ង់បានបញ្ចប់រយៈពេល១សប្តាហ៍ហើយ ក្នុងនោះរកឃើញក្រុមដែលទទួលបាន៣ពិន្ទុមកពី៦ពូល (ពូល A ដល់ F) ដោយក្រុមនីមួយៗនៅបន្តការប្រកួតជម្រុះរបស់ខ្លួនបន្តទៀតដែលការប្រកួតជម្រុះនេះគឺមួយក្រុមមាន៣ប្រកួត។

ឆ្លងកាត់១ប្រកួតកន្លងមក ក្រុមក្នុងពូលនីមួយៗទទួលបានលទ្ធផលដូចខាងក្រោម៖
ពូល A ៖ ម្ចាស់ផ្ទះអាល្លឺម៉ង់ ឈរលេខ១ក្នុងពូល មាន៣ពិន្ទូ និងស្វីសឈរលេខ២ មាន៣ពិន្ទុ ខណៈហុងគ្រី និងស្កុតឡេន០ពិន្ទុ ចាញ់ដូចគ្នា។
ពូល B ៖ អេស្ប៉ាញ ឈរលេខ១ក្នុងពូល មាន៣ពិន្ទុ និងអ៊ីតាលីឈរលេខ២ មាន៣ពិន្ទុដែរ ខណៈអាល់បានី និងក្រូអាត០ពិន្ទុ ចាញ់ដូចគ្នា។
ពូល C ៖ អង់គ្លេស ឈរលេខ១ក្នុងពូល មាន៣ពិន្ទុ, ដាណឺម៉ាកឈរលេខ២ មាន១ពិន្ទុ ខណៈស្លូវេនៀមាន១ពិន្ទុ ឈរលេខ៣ និងស៊ែប៊ី០ពិន្ទុ។
ពូល D ៖ ហុល្លង់ឈរលេខ១ក្នុងពូលមាន៣ពិន្ទុ និងបារាំងឈរលេខ២ មាន៣ពិន្ទុដែរ ខណៈដែលប៉ូឡូញ និងអូទ្រីស០ពិន្ទុ ចាញ់ដូចគ្នា។
ពូល E  ៖ រ៉ូម៉ានីឈរលេខ១ មាន៣ពិន្ទុ និងស្លូវ៉ាគីឈរលេខ២ មាន៣ពិន្ទុដែរ ខណៈដែលបែលហ្ស៊ិក និងអ៊ុយក្រែន០ពិន្ទុ ចាញ់ដូចគ្នា។
ពូល F ៖ ទួរគីឈរលេខ១ មាន៣ពិន្ទុ និងព័រទុយហ្គាល់ឈរលេខ២ មាន៣ពិន្ទុដែរ ខណៈដែលហ្សកហ្ស៊ី និងឆេក០ពិន្ទុ ចាញ់ដូចគ្នា។

...

ការប្រកួតជម្រុះក្នុងពូលសម្រាប់សប្តាហ៍ទី២ បានចាប់ផ្តើមបន្តនៅរាត្រីថ្ងៃពុធនេះ ដោយការប្រកួតនៅពូល A គឺអាល្លឺម៉ង់ប៉ះហុងគ្រី ម៉ោង១១យប់, ស្កុតឡេនប៉ះស្វីស ម៉ោង២រំលងអធ្រាត្រ ខណៈការប្រកួតក្នុងពូល B នៅរាត្រីនេះដែរគឺក្រូអាត ប៉ះអាល់បានី ម៉ោង៨យប់ ម៉ោងនៅកម្ពុជា ៕ (រូបភាព ៖ EURO2024)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print