អាកាសយានដ្ឋានឥណ្ឌាចំនួន ៤១ កំពុងស្ថិតនៅក្រោមការគំរាមកំហែងវាយប្រហារគ្រាប់បែក

ចែករំលែក៖

ថ្មីៗនេះ អាកាសយានដ្ឋានចំនួន 41 នៅក្នុងប្រទេសឥណ្ឌាបានទទួលអុីមែលព្រមានអំពីការគំរាមកំហែងគ្រាប់បែក។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរឥណ្ឌាបានកំណត់ថា ការគំរាមកំហែងទាំងអស់នេះគឺជាការក្លែងក្លាយ។

នាយកការិយាល័យសន្តិសុខអាកាសចរណ៍ស៊ីវិលឥណ្ឌា (BCAS) លោក Zulfiquar Hasan បាននិយាយថា ចំនួននៃឧប្បត្តិហេតុបែបនេះបានកើនឡើងក្នុងរយៈពេលពីរខែកន្លះចុងក្រោយនេះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន។ បុរស៦នាក់ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះត្រូវបានចាប់ខ្លួន និងហាមមិនឱ្យហោះហើររយៈពេល៥ឆ្នាំ ដោយសារការបំពានច្បាប់ ។
លោក Zulfiquar Hasan បាននិយាយថា “ការគំរាមកំហែងត្រូវបានរកឃើញតាមរយៈការហៅទូរស័ព្ទ កំណត់ចំណាំទុកក្នុងបន្ទប់ទឹកក្នុងយន្តហោះ និងតាមរយៈអុីមែល។ បុគ្គលដែលពាក់ព័ន្ធជាច្រើនត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួន។ កម្លាំងប៉ូលិសក៏កំពុងវិភាគលើការសរសេរដៃនៅលើកំណត់ត្រា និងស៊ើបអង្កេតអុីមែលដែលពាក់ព័ន្ធផងដែរ»។
យោងតាមប្រភពដដែល អាកាសយានដ្ឋានចំនួន 41 បានទទួលការគំរាមកំហែងគ្រាប់បែក ដោយមានខ្លឹមសារថា «គ្រឿងផ្ទុះត្រូវបានលាក់ទុកនៅអាកាសយានដ្ឋាន។ គ្រាប់បែកនឹងផ្ទុះក្នុងពេលឆាប់ៗនេះ។ អាកាសយានដ្ឋានទាំងអស់បានបង្កើតគណៈកម្មាធិការវាយតម្លៃការគំរាមកំហែងភេរវករភ្លាមៗ ហើយបានសន្និដ្ឋានថា នេះគឺជាព័ត៌មាន “មិនជាក់លាក់” និង “មិនគួរឱ្យទុកចិត្ត” ។ អុីមែលគំរាមកំហែងនេះត្រូវបានគេនិយាយថាត្រូវបានផ្ញើដោយ “អង្គការ KNR” ដែលជាអង្គការដែលបានចេញការគំរាមកំហែងស្រដៀងគ្នានេះចំពោះសាលារៀនក្នុងទីក្រុង New Delhi កាលពីដើមខែឧសភាឆ្នាំនេះ។
អាកាសយានដ្ឋានក្នុងទីក្រុង Chennai, Coimbatore, Patna, Jaipur និង Vadodara ស្ថិតក្នុងចំណោមអាកាសយានដ្ឋានដែលបានទទួលការគំរាមកំហែងគ្រាប់បែកក្នុងពេលថ្មីៗនេះ។ អាជ្ញាធរបានធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយ ហើយសន្តិសុខក៏ត្រូវបានរឹតបន្តឹងនៅក្នុងតំបន់ទាំងនេះផងដែរ៕ ដោយធីរីណា

...

រូប​ថត​: VOV.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print