ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនខុសច្បាប់​ម្នាក់​ នៅក្រុង​ពោធិ៍សាត់​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅយប់ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ដែល​ជាមុខសញ្ញា​ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ 

ក្នុងប្រតិបត្តិការនោះ​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយ​លោកវរសេនីយ៍ឯក​ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងខាងជេីងផ្សារភូពុយ​ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស​ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​ 

ជាក់ស្ដែង​ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តែ​ គឹមសួរ  ភេទប្រុស​ អាយុ៣៩​ឆ្នាំ រស់នៅភូមិ​ក្បាលហុង​ ឃុំ​វាល​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់​ ​(ជាមុខសញ្ញាជួញដូរគ្រឿងញៀន) និងចាប់យកសម្ភារវត្ថុតាងដូចខាងក្រោម​៖

១-ក្រាមពណ៏​ ស​ ថ្លាសង្ស័យជាសារធាតុញៀនចំនួន.២៩​កញ្ចប់តូច

២-ទូរស័ព្ទដៃចំនួន០១រឿង

៣-ម៉ូតូចំនួន០១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print