សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមកនេះ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបានបង្ហោះលើផេកផ្លូវការ នៅថ្ងៃនេះថា ៖ ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុន ដើម្បីរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
សម្តេចតេជោ បន្តថា ៖ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមកនេះ?។
សម្តេចតេជោ ហ៊ុន សែន យកជីវិតទៅប្តូរ យកការរស់រានមានជីវិតរបស់ប្រជាជន។
សម្តេចលើកថា ៖ យកជីវិតទៅប្តូរយកសន្តិភាព ជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ យកអំណាចទៅប្តូរ ជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ ទៅកាន់ជំនាន់ថ្មី។ ចូលចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print