ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ហេតុអ្វីបានជាត្រូវពាក់ “មួកសុវត្ថិភាព” រៀងរាល់ពេលធ្វើដំណើរ?
ក្រសួង បានឱ្យដឹងថា អត្ថប្រយោជន៍នៃមួកសុវត្ថិភាព៖
– កាត់បន្ថយរំញ័រដោយការប៉ះទង្គិច
– បំបែកកំលាំងប៉ះទង្គិចនៅលើពាសពេញផ្ទៃខាងលើ
– ការពារការប៉ះទង្គិចដោយផ្ទាល់រវាងលលាដ៍ក្បាល ជាមួយវត្ថុប៉ះទង្គិច
– កាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លលាដ៍ក្បាលប្រហែល៧០%
– កាត់បន្ថយឱកាសនៃការស្លាប់រហូតដល់៤០% (អាស្រ័យទៅលើល្បឿនបើកបរ)
– អាចការពារមិនឱ្យធូលី ឬសារធាតុកខ្វក់ប៉ះស្បែកមុខ និងភ្នែក។
ជាមួយគ្នានេះ ក្រសួង សាធារណការ ក៏បានបង្ហាញពីឈ្វេងយល់អំពីតម្លៃសេវា សម្រាប់ការដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរផងដែរ។
ក្រសួង បានបញ្ជាក់ថា សូមឈ្វេងយល់ពីតម្លៃសេវារដ្ឋបាល សម្រាប់ការដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ទៅតាមប្រភេទបណ្ណនីមួយៗ មានដូចជា ៖
– តម្លៃសេវា បណ្ណបើកបរ ប្រភេទ ក ស្មេីនិង ៣០,០០០ រៀល
– តម្លៃសេវា បណ្ណបើកបរ ប្រភេទ ខ ស្មេីនិង ៩០,០០០ រៀល
– តម្លៃសេវា បណ្ណបើកបរ ប្រភេទ គ-ឃ ស្មេីនិង ៩៥,០០០ រៀល
– តម្លៃសេវា បណ្ណបើកបរ ប្រភេទ ង ស្មេីនិង ១០០,០០០ រៀល៕ដោយ ៖តារា