ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀននិងដែកឆ្កឹះសោ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំពាក់ព័ន្ធករណីរក្សាទុកនូវគ្រឿងញៀនខុសច្បាប់និងដែកឆ្កឹះសោ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រលឹមថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវបេតុង មុខផ្សារព្រៃទា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វ៉ាន់ ចំរើន ភេទប្រុសអាយុ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួននៅវេលាម៉ោង ៥ និង៣០នាទីព្រលឹមថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣បានសហការជាមួយមេភូមិនិងប្រជាការពារបានជិះល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ។ លុះមកដល់ត្រង់ចំណុចកេីតហេតុបានឃើញជនសង្ស័យកំពុងដើរលើផ្លូវម្នាក់ឯងដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅឱ្យឈប់ដេីម្បីត្រួតពិនិត្យលេីដងខ្លួន​ ស្រាប់តែរកឃើញដែកសរសៃកែច្នៃសម្រាប់ឆ្កិះសោ១ដើម និងថ្នាំញៀន១កញ្ចប់តូច។ បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យរួមនឹងទាំងវត្ថុតាងយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសួរនាំតែម្តង។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចយើងធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា កាលពីសប្តាហ៍មុនខ្លួនបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលហើយចូលលួចខោអាវនៅភូមិព្រៃទា១និងបានប្រើប្រាស់គ្រឿងញៀនរយៈពេល៥ឆ្នាំមកហើយ។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំបញ្ជូនខ្លួនទៅសាលាដំបូងរាជនីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print