សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្កំពង់ស្ពឺ ស្ដីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ​ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកសវនាការ ជំនុំជម្រះជាសាធារណៈលើសំណុំរឿងព្រហ្មទណ្ឌលេខៈ១១៦០ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ឋនឹង បទល្មើស ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទៅតាមនីតិវិធីច្បាប់ និងបានប្រកាសសាលក្រម ជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខៈ៧៦៨(ឈ) ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយសម្រេច ផ្តន្ទាទោសជនជាប់ចោទដូចខាងក្រោម៖

១.ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ចំនួន ១០(ដប់) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០.០០០.០០០(ដប់លាន)រៀល។

២.ឈ្មោះ KUANG ZUXIAN ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារកំណត់រយៈពេលចំនួន១០(ដប់) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០.០០០.០០០(ដប់លាន)រៀល។ ពីបទៈ ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅលើផ្លូវល្បឿនលឿន ស្ថិតនៅភូមិ រំលោង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៤០ តារាងទី៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

៣.ឈ្មោះ YAO XIPING ING ភេទប្រុស ឆ្នាំកំណើតៈ១៩៩៥ ជនជាតិចិន ដាក់ពន្ធនាគារកំណត់រយៈ ពេលចំនួន ១០(ដប់) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០.០០០.០០០(ដប់លាន)រៀល។

៤.ឈ្មោះ LI XU ភេទប្រុស ឆ្នាំកំណើត១៩៩១ ជនជាតិចិន ដាក់ពន្ធនាគារកំណត់រយៈពេលចំនួន ១០ ដប់) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០.០០០.០០០(ដប់លាន)រៀល។ (ពីបទៈ ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិ១ សង្កាត៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិ មាត្រា៤០ តារាងទី៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

...

ចំពោះគ្រឿងញៀនដកហូតពីទីតាំងផ្លូវល្បឿនលឿន ស្ថិតនៅភូមិរំលោង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រភេទកេតាមីនទម្ងន់ ៣៩៨៦ (បីពាន់ប្រាំបួនរយប៉ែតសិបប្រាំមួយ)ក្រាម (ជារបស់ឈ្មោះ សឿន សៅរ៍ណារិទ្ធ និងឈ្មោះ KUANG ZUXIAN) និងទីតាំងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្នាំ គ្រាប់ពណ៌លឿងទម្ងន់ ៣,៥០(បីក្បៀសហាសិប) ក្រាម(MDMA) ក្រាមពណ៌សថ្លាទម្ងន់ ៨,២៨(ប្រាំបីកៀស ម្ភៃប្រាំបី)ក្រាម(មេតំហ្វេតាមីន) ថ្នាំគ្រាប់ពណ៌ទឹកក្រូច (WY)ទម្ងន់ ៩,១៩(ប្រាំបួនក្បៀសដប់ប្រាំបួន)ក្រាម (មេតំហ្វេតាមីន) រុក្ខជាតិក្រៀមទម្ងន់ ២០,២៨(ម្ភៃក្បៀសម្ភៃប្រាំបី)ក្រាម និងអាវុធខ្លីចំនួន ០១ដើម និងមានបង់ ចំនួន០១ មានគ្រាប់កាភ្លើងចំនួន ០២គ្រាប់ និងសំបកគ្រាប់ចំនួន ០១ (ជារបស់ឈ្មោះ YAO XIPING ING និងឈ្មោះ​ LI XU)។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print