មិនត្រូវ​បើកបរហួសល្បឿនកំណត់! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់​ បានកើតឡើងចំនួន ៧លើក ។ ដូច្នេះ​ សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍​ ដែល​បានកើតឡើងចំនួន ៧លើកនេះ​ មានដូចជា​៖ (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី ១នាក់), រងរបួសសរុប ៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៦នាក់)។

...

ជាមួយគ្នានេះ​ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៣នាក់, ធ្ងន់ ៤នាក់, ស្រាល ២នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print