កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី១០%ទៅ២០%

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ខណៈ​អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី១០%ទៅ២០%​ នៅតាមបណ្ដា​រាជធានី​-ខេត្ត​ ។

ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C ។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ៣,០០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី១០%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹមមានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី២០%។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៧,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើ ផ្ទៃដី២៥%។

...

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print