ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កោះត្រល់ត្រូវបានអគ្គទេសាភិបាលបារាំងលោកប្រេវីយេនៅឥណ្ឌូចិនចេញសេចក្តីសម្រេចផ្តល់ការគ្រប់គ្រងទៅស្ថិតនៅក្រោមរដ្ឋបាលកូសាំងស៊ីននាថ្ងៃ៣១មករា១៩៣៩ = នៅថ្ងៃទី៤ខែមិថុនា១៩៤៩ បារាំងបានសម្រេចប្រគល់ទឹកដីកូសាំងស៊ីនរួមទាំងកោះត្រល់ផងទៅឲ្យប្រទេសអណ្ណាមរបស់ស្តេចយួនបៅ ដាយមិនមែនទើបតែបាត់ក្នុងទសវត្សឆ្នាំ១៩៨០ទេ។
២- ការប្រឈមរបស់កម្ពុជាមានការខុសគ្នាពីការប្រឈមរបស់បណ្តាប្រទេសនានាលើពិភពលោកនិងនៅក្នុងតំបន់ = ដូច្នេះវិធីដោះស្រាយបញ្ហាប្រឈមរបស់កម្ពុជាមានតែខិតខំរឹតចំណងមិត្តភាពសាមគ្គីជាមួយប្រទេសជិតខាង កម្ពុជាគ្មានមធ្យោបាយនិងសព្វាវុធទំនើបទៅទប់ទល់ជាមួយប្រទេសណាទេ?
៣- ការកើតអំពើឃាដកម្មនៅក្នុងសង្គមបែរជាមកបន្ទោសតុលាការទៅវិញ = រាល់បាតុភាពអសកម្មនៅក្នុងសង្គមគ្មាននរណាចង់បានទេ ជារៀងរាល់ថ្ងៃសមត្ថកិច្ចបានខិតខំទប់ស្កាត់និងបង្ក្រាបជាប្រចាំ?
៤- មធ្យោបាយយកលលកទាក់លលកគឺជាមធ្យោបាយសន្តិវិធីដើម្បីយកឧត្តមភាពលើដៃគូប្រកួតប្រជែង = គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យដែលគ្រប់គណបក្សនយោបាយតែងតែរិះរកគ្រប់វិធីមិនចង់ឲ្យគូប្រកួតខ្លាំង?
៥- ពួកប្រឆាំងងើបមួយវ៉ៃមួយ = ពាក្យថាវ៉ៃមួយៗគឺជាវិធានការណ៍ផ្លូវច្បាប់អនុវត្តចំពោះក្រុមជនដែលដើរតាមនយោបាយនិងធ្វើសកម្មភាពបម្រើក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម?
៦- ការផ្សាយពាណិជ្ជកម្មផលិតផលគឺជាសិទ្ធិសេរីភាព = ឯការទិញប្ញមិនទិញគឺជាសិទ្ធិរបស់អ្នកទិញប្ញមិនទិញអត់មាននរណាបង្ខិតបង្ខំទេ?
៧- អង្គការសង្គមស៊ីវិលមួយចំនួនបង្កើតមកដើម្បីប្រឆាំង = មិនមែនជាអង្គការឯករាជ្យនិងអព្យាក្រឹត្យទេ?
៨- រាជរដ្ឋាភិបាលកម្ពុជាដែលជាតំណាងប្រជាជនគឺជាអ្នកគិតគូនិងយកចិត្តទុកដាក់ចំពោះជីវភាពប្រជាជន = ពួកប្រឆាំងបានតែថាតែមិនបានធ្វើអ្វីជាផលប្រយោជន៍ប្រជាជនទេ?
៩- រឿងឃាដកម្មរបស់បុគ្គល ស្រី ស៊ីណា តុលាការទើបធ្វើការចោទប្រកាន់ មិនទាន់បានកាត់ទោសផង = បែរជាពួកអ្នកថានាំគ្នាថាតាមចិត្តចង់របស់ខ្លួនប្លែកៗទៅវិញ?
១០- ការសៀតកាំភ្លើងនៅចង្កេះដើរចូលទៅរករឿងគេដល់ក្នុងផ្ទះ = គឺជាអាកប្បកិរិយាមានចេតនាបង្កររឿងដែលជាការគិតទុកជាមុន ៕