នៅថ្ងៃទី 23 ខែមិថុនា ជនជាតិអុីស្រាអែលប្រហែល 150.000 នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ដោយរៀបចំការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់ និងការវិលត្រឡប់នៃចំណាប់ខ្មាំងដែលបានធ្វើឡើងនៅក្នុងតំបន់ Gaza ។ នេះជាការតវ៉ាដ៏ធំបំផុតមួយ ចាប់តាំងពីជម្លោះអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅហ្គាហ្សាក្នុងខែតុលា ឆ្នាំ 2023។
យោងតាម AFP ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បានគ្រវីទង់ជាតិអុីស្រាអែល និងស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃទី 22 ខែមិថុនា។ បាតុករជាច្រើនបានកាន់ផ្លាកសញ្ញាដែលសរសេរថា “នាយករដ្ឋមន្ត្រីមានទោស” និង “បញ្ឈប់សង្រ្គាម” នៅពេលដែលមនុស្សបានធ្វើដំណើរទៅកាន់ផ្លូវសំខាន់ៗនៃទីក្រុងធំបំផុតរបស់ប្រទេសអុីស្រាអែល។ AFP បានដកស្រង់សម្តីលោក Shai Erel ដែលបានចូលរួមក្នុងការតវ៉ានៅរដ្ឋធានី Tel Aviv របស់ប្រទេសអុីស្រាអែលថា “ខ្ញុំនៅទីនេះព្រោះខ្ញុំព្រួយបារម្ភអំពីអនាគតរបស់ចៅរបស់ខ្ញុំ។ នេះបើតាមការបញ្ជាក់របស់ Erel កាលពីថ្ងៃទី២២ ខែមិថុនា។ អ្នកផ្សេងទៀតដេកនៅលើដីដែលគ្របដណ្ដប់ដោយថ្នាំលាបពណ៌ក្រហមនៅទីលានប្រជាធិបតេយ្យដើម្បីតវ៉ានឹងអ្វីដែលពួកគេបាននិយាយថា “ការស្លាប់នៃលទ្ធិប្រជាធិបតេយ្យ” នៅក្នុងប្រទេសអុីស្រាអែលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Netanyahu។
ថ្លែងទៅកាន់ហ្វូងបាតុករ អតីតនាយកទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet របស់អុីស្រាអែល លោក Yuval Diskin បានរិះគន់លោក Netanyahu ថាជា “នាយករដ្ឋមន្ត្រីដ៏អាក្រក់បំផុត” របស់ប្រទេស។ មនុស្សជាច្រើនក៏បានសម្តែងការខកចិត្តចំពោះក្រុមចម្រុះស្តាំនិយមរបស់អុីស្រាអែល រួមទាំងរដ្ឋមន្ត្រីសន្តិសុខ Itamar Ben Gvir និងអ្នកជាតិនិយមស្តាំនិយមជាច្រើនផងដែរ។ ពួកគេបានចោទប្រកាន់ក្រុមចម្រុះថាបានអូសបន្លាយសង្រ្គាមនៅតំបន់ហ្គាហ្សា ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេស និងអាយុជីវិតរបស់ចំណាប់ខ្មាំងក្រុមហាម៉ាស់។
សាច់ញាតិរបស់ចំណាប់ខ្មាំងរាប់ពាន់នាក់ និងអ្នកគាំទ្ររបស់ពួកគេក៏បានធ្វើការតវ៉ាដាច់ដោយឡែកពីគ្នានៅល្ងាចថ្ងៃទី 22 ខែមិថុនា ដោយទាមទារឱ្យរដ្ឋាភិបាលស្វែងរកមធ្យោបាយដោះលែងមនុស្ស 116 នាក់ដែលនៅតែឃុំខ្លួនដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា៕ ដោយធីរីណា
រូបថត: AFP