លោកស្រី ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់ទីអាស្រម ពើងតាអេវ លើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនដល់ទីអាស្រម ពើងតាអេវ ស្ថិតលើខ្នងភ្នំគូលេន នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងចែកអំណោយជូនពលរដ្ឋ១៦០គ្រួសារ កាលពី ថ្ងៃអាទិត្យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ។

សូមជម្រាបថា ទីអាស្រមនេះស្ថិតនៅតំបន់ដាច់ស្រយាលមួយ នៅលើខ្នងភ្នំគូលេន មានព្រះសង្ឃធុតង្គ ចំនួន១០អង្គ ហើយមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីច្រើននោះទេសម្រាប់ព្រះសង្ឃ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះបានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលគង់នៅទីអាស្រមនេះផងដែរ។
លោកស្រី ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។

នាឱកាសនេះ លោកស្រីក៏បានរៀបអាហារមួយពេលយ៉ាងឆ្ងាញ់ពិសាជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋចំនួន១៦០នាក់ នៅនឹងទីអាស្រមនេះ ព្រមទាំងផ្តល់ជាអង្ករ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារទាំង១៦០គ្រួសារផងដែរ។ បន្ទាប់មកលោកជំទាវក៏បានអញ្ជើញមកសួរសុខទុក្ខដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាសង្កែឡាក់។ លោកជំទាវក៏បានរៀបចំអាហារមួយពេលដល់ក្មួយៗសិស្សានុសិស្ស និងចែកកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖
០១-អង្ករ១តោន
០២-ត្រីខចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ
០៩- តែចំនួន២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអុីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន៣០ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- ប្រេងកូឡា ចំនួន៥ដុំ
១៨- ប្រេងខ្យល់ ចំនួន៥ដុំ
១៩- ទឹកបរិសុទ្ធអារុណា១០កេះ
២០- បច្ច័យសម្រាប់ព្រះសង្ឃ១០អង្គ ដោយ១អង្គ២០ម៉ឺនរៀល
២១-បច្ច័យសម្រាប់វត្ត ២លានរៀល

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដោយ១គ្រួសារទទួលបាន៖
១-អង្ករ២៥គីឡូក្រាម
២-ត្រីខ១យួរ
៣-ទឹកដោះគោ៤កំប៉ុង
៤-ទឹកត្រី១យួរ
៥-ទឹកស៊ីអ៊ីវ១យួរ
៦-ស្ករស១គីឡូក្រាម
៧-ស្បែកជើង១គូ
៨-ប្រមា១
៩-សារុង១
១០-ប្រេងកូឡា១ដប
១១-ប្រេងខ្យល់១ដប
១២-សាប៊ូ១ដុំ
១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត
១៤-ថវិកាចំនួន៤ម៉ឺនរៀល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print