នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ កោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជាងលក់គ្រឿង អំភ្លីឆក់ត្រី និងគណនីTik Tok ឈ្មោះ electric ពាក់ព័ន្ធនិងករណីបង្ហោះផ្សព្វផ្សាយលក់សម្ភារៈឧបករណ៍ឆក់ត្រី

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តបតាមការស្នើសុំអន្តរាគមន៍ និងចាត់វិធានការចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ដែលតែងតែធ្វើការបង្ហោះផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាក់ស្ដែង​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៤ ខែមិថុនាម្សិលមិញ​ បានកោះហៅឈ្មោះ ភី រាជ្យ ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ជាងលក់គ្រឿង អំភ្លីឆក់ត្រី និងគណនីTik Tok មានឈ្មោះ electric ដែលពាក់ព័ន្ធនិងករណីបង្ហោះផ្សព្វផ្សាយលក់សម្ភារៈឧបករណ៍ឆក់ត្រីលើបណ្តាញសង្គម។

ការបង្ហោះផ្សព្វផ្សាយនេះឈ្មោះ ភី រាជ្យ ធ្វើឡើងដើម្បីជួយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ អោយបងប្រុសរបស់ខ្លួនឈ្មោះ នាង សារ៉ាក់ ដែលជាជនពិការ មានអាសយដ្ឋាននៅ ស្រុកអង្គរជ័យ ខេត្ដកំពត​។

បន្ថែម​ពី​នោះ​ ស្នងការដ្ឋាននគរបាលខេត្ដកំពត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពត បានចុះដកហូតសម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់មួយចំនួន និងបានធ្វើការអប់រំណែនាំឈ្មោះ នាង សារ៉ាក់។ ក្រោយទទួលបានការអប់រំណែនាំ ឈ្មោះ នាង សារ៉ាក់ ព្រមទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពកែឆ្នៃ លក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់តទៅទៀត។

ចំពោះឈ្មោះ ភី រាជ្យ ក៏បានទទួលស្គាល់នូវកំហុសដែលខ្លួនបានប្រព្រឹត្ត និងបានធ្វើកិច្ចសន្យា ថានឹងបញ្ឈប់ផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់តទៅទៀត និងបានលុបរាល់វីដេអូដែលខ្លួនបានផ្សព្វផ្សាយពុំអោយមាននៅលើបណ្ដាញសង្គមទៀតឡើយ។

...

បន្ថែមពីនេះ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នក្នុងការផលិតមាតិកា វីដែអូ ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផល រឺសេវាកម្មអ្វីមួយ ផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print