នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាបរថយន្តធ្វើជំនួញសត្វអណ្តើកខុសច្បាប់១២៣ក្បាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញប្រតិបត្តិការដេញបង្រ្កាបជំនួញសត្វអណ្តើកខុសច្បាប់ឃាត់រថយន្តកាមរី១គ្រឿង ដឹកផ្ទុកសត្វអណ្តើក១២៣ក្បាលស្មើនឹងទម្ងន់ ២៨១គីឡូក្រាម ខណៈដែលរថយន្តកាមរីដឹកផ្ទុកសត្វណ្តើកបើកក្រឡាប់គេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច។

...

កម្លាំងនគរបាលបង្ក្រាបជំនួញសត្វអណ្តើកខុសច្បាប់ធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបរថយន្តដឹកផ្ទុសត្វអណ្តើកសមត្ថកិច្ចមិនបានឃាត់ខ្លួនឈ្មួញម្ចាស់អណ្តើកនោះទេខណៈដែលសមត្ថកិច្ចទៅដល់ឈ្មួញរូបនោះគេចខ្លួនបាត់បន្សល់ទុករថយន្ត និងសត្វអណ្តើកក្នុងរថយន្ត។ សត្វអណ្តើកទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថា ឈ្មួញបម្រុងដឹកយកទៅលក់តាមភោជនីយ៍ដ្ឋានខណៈដែលសត្វអណ្តើតជាប្រភេទសត្វកំពុងប្រឈមដាច់ពូជន៍ពីការធ្វើជំនួញពីសំណាក់ក្រុមឈ្មួញខិលខូច។

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបការធ្វើជំនួញសត្វអណ្តើកហាមឃាត់ខុសច្បាប់បានសម្រេចនៅពេលនេះ ក្រោមការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដែលមានប្រជាពលរដ្ឋរាយការណ៍មកលោកថា មានរថយន្តកាមរី១គ្រឿងពាក់ស្លាកលេខពោធិ៍សាត់2A-0426 ពណ៌សំបកឪឡឹក ដឹកផ្ទុកសត្វអណ្តើកចេញពីព្រំដែនកម្ពុជា-ថៃ បម្រុងដឹកឆ្ពោះចូលមកទីរួមខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីទទួលព័ត៌មាននោះហើយលោកស្នងការក៏បានបញ្ជាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចេញបង្រ្កាបតែម្តង។

សត្វអណ្តើកខាងលើនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានធ្វើពិធីប្រគល់ទៅឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីយកទៅចាត់ចែងតាមនីតិវីធីបន្តទៀត៕

IMG_6632

IMG_6603

IMG_6597

IMG_6629

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print